សន្តិសុខសង្គម
កាណូត២គ្រឿងបើកបុកគ្នា យុវជនម្នាក់ស្លាប់ ម្នាក់រងរបួស
យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់កាណូតពីរគ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាស់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨៖២០ នាទីយប់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកវរៈសេនីយ៍ឯក ប៉ាល់ ជឿនអធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា មុនពេលកើតហេតុយុវជនឈ្មោះ ឆុំ តុលា អាយុ ១៥ ឆ្នាំ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែងបានបើកកាណូតបាឡាស្មាច់មួយគ្រឿងចេញពីមាត់កំពង់ ដល់ចំណុចផ្លូវបត់កែងជ្រុងរបងសាលាស្រុកកំពង់ លែងផ្នែកខាងលិច ឆ្ពោះទៅទិស ខាងលិច សំដៅទៅ ភូមិស្ទឹងសណ្ដែក ឃុំកំពង់ហៅ។
លុះបើកដល់ចំណុចកើតហេតុបានបុកប៉ះ និងបាឡាស្មាច់មួយគ្រឿងទៀតក្នុងទិសដៅច្រាស់គ្នា ដែលបើកបរដោយឈ្មោះ លឹម វាសនា ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិខ្លែងពណ៌ ឃុំត្រងិល ស្រុកកំពង់លែងបណ្ដាលឲ្យឈ្មោះ ឆុំ តុលា រងរបួសធ្លាក់ពីលើបាឡាស្មាច់លង់ទឹកស្លាប់។ ករណីក្រោយពេលកើតហេតុឈ្មោះ លឹម វាសនា ជាអ្នកបើកបរកាណូតបាឡាស្មាច់១គ្រឿងទៀ តបានរត់គេចខ្លួនបាត់។
ករណីខាងលើនេះសមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងបាឡាស្មាច់ទាំង២គ្រឿង ត្រូវបានសមត្ថ កិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែងដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ចូនទៅជំនាញការិយាល័យនគរបា លចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំង។
ករណីគ្រោះថ្នាក់ខាងលើនេះសមត្ថ កិច្ចបានសន្និដ្ឋានថា មកពីការបើកបរកាណូតបាឡាស្មាច់ទាំងពីរពុំមានភ្លើងទើបបណ្ដាលឲ្យបុកគ្នាបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


