សន្តិសុខសង្គម
ឆេះឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែងទាំងព្រឹកនៅខេត្តកំពង់ស្ពឺ
ឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រលឹមស្រាងៗ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី ។
ករណីគ្រោះអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងសំណង់ខាងលើ កើតឡើងនៅវេលាម៉ោង៤និង២០នាទី នៅព្រលឹមថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២២នេះ ត្រង់ចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទង បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឃ្លាំងលក់គ្រឿងសំណង់មួយកន្លែងរបស់ឈ្មោះ សន វីគ្រែន ភេទប្រុស អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ សន លក្ខិណា អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដែលមានទំហំ១៥ម៉ែត្រគុណ៣០ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី ខូចខាតសម្ភារៈសំណង់មួយចំនួនធំ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យរងគ្រោះដល់មនុស្សឡើយ ។

ក្រោយពេលកើតមានអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងសំណង់នោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកសំរោងទង និងស្នងការនគរបាលខេត្តបានចេញប្រតិបត្តិការជួយបាញ់ទឹកពន្លត់ផងដែរ ។
ចំពោះមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងអាចបណ្តាលមកពីចរន្តអគ្គិសនី ។ នេះបើយោងតាមកាបញ្ជាក់ពីម្ចាស់ឃ្លាំងរងគ្រោះផ្ទាល់៕
អត្ថបទ៖ ភួង រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


