សន្តិសុខសង្គម
រដ្ឋមន្ត្រីកសិកម្ម៖ ដំណោះស្រាយការចិញ្ចឹមសត្វត្រូវការរយៈវែង ខណៈអ្នកចិញ្ចឹមជ្រូកកំពុងជួបបញ្ហារឿងតម្លៃទាប
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា អាទិភាពរបស់ក្រសួងកសិកម្ម គឺដោះស្រាយបញ្ហាដែលដោះបានចំពោះមុខ ឯបញ្ហាដែលត្រូវដោះដោយរយៈពេលវែងគឺត្រូវការកែទម្រង់ក្នុងវិស័យកសិកម្មរយៈពេលវែង។

លោករដ្ឋមន្ត្រីថា កសិករត្រូវកែទម្លាប់ក្នុងការធ្វើ អ្នកទិញក៏ត្រូវកែទម្លាប់ក្នុងការទិញ ហើយក្រសួងក៏ត្រូវជួយទៅតាមស្ថានភាពបែបនោះដែរ។ បញ្ហាដែលកើតមានគឺនៅពេលដែលចំនួនមានច្រើនជាងតម្រូវការ បើតម្រូវការមានតិចជាងការផលិតគឺប្រាកដជាមិនមាននរណាចង់ទិញនោះទេដែលធ្វើឲ្យតម្លៃធ្លាក់ចុះ។
ការកែទម្រង់សម្រាប់ការចិញ្ចឹមសត្វចូលទៅក្នុងទម្រង់រយៈពេលវែង ដែលលោកចង់ឲ្យកសិករចូលរួមកែលម្អររកយុទ្ធសាស្ត្រស្វែងរកប្រាក់ចំណេញ ខណៈដែលការប្រកួតប្រជែងនៅក្នុងទីផ្សារបច្ចុប្បន្នផ្លាស់ប្ដូរ។

ទោះយ៉ាងណា សមាគមអ្នកចិញ្ចឹមសត្វកន្លងទៅថ្មីៗនេះ បានទទូចឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមលើការនាំចូលជ្រូកដែលមានជំងឺ និងការនាំចូលសាច់ជ្រូកបង្កក ខណៈដែលតម្លៃជ្រូករស់ក៏លក់បានថ្លៃទាបផងដែរ។
កសិករចិញ្ចឹមជ្រូកយកលុយពីធនាគារហើយបង្ខំចិត្តលក់ទាំងខាតដើម ខណៈដែលសមាគមធ្លាប់ស្នើទៅរាជរដ្ឋាភិបាលទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកដែលធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ប៉ុន្តែមិនមានដំណោះស្រាយ។
អ្នកចិញ្ចឹមជ្រូកម្ពុជាបានអំពាវនាវឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានជួយកសិករ ខណៈមានកសិករមួយចំនួនខ្ចីលុយពីធនាគារយកទៅចិញ្ចឹមជ្រូកហើយលក់ទៅវិញខាតដើម។
បច្ចុប្បន្នឃើញការបង្ហោះផ្សាយលក់ព្រោងព្រាត សាច់ជ្រូកបង្កកមិនតិចជាង ៣០ភាគរយទេលើទីផ្សារដែលនាំឲ្យជ្រូកកសិករស្ទះ ហើយបង្ខំចិត្តលក់ទាំងខាតដើមយកលុយទៅសងធនាគារ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


