សន្តិសុខសង្គម
ឆេះក្បាលរថភ្លើងទាំងកណ្ដាលថ្ងៃពេលកំពុងធ្វើដំណើរតាមផ្លូវនៅបាត់ដំបង
ក្បាលរថភ្លើងមួយត្រូវបានអគ្គីភ័យឆាបឆេះទាំងកណ្តាលថ្ងៃ ខណៈកំពុងធ្វើដំណើរដោយសារតែក្បាលរថភ្លើងតូច ហើយប្រឹងអូសទូរសណ្តោងដែលដឹកលើសកម្លាំងបណ្តាលឲ្យកកិតបែកផ្កាភ្លើងឆាបឆេះតែម្តង។

ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី ២៥ ខែ ធ្នូឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០នាទី ថ្ងៃត្រង់ នៅចំណុចក្រុមទី២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយក្បាលរថភ្លើង ដែលត្រូវភ្លើងឆេះនោះ ជារបស់ក្រុមហ៊ុនROYAL RAIL WAY អ្នកបើកបរមានឈ្មោះ ឆន ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចស្រុកថ្មគោលបានចេញរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយអន្តរាគមន៍ ទើបធ្វើអោយអណ្តាតភ្លើងស្ងប់ស្ងាត់ទៅវិញបាន ប៉ុន្តែក្បាលរថភ្លើងត្រូវខូចខាតប្រមាណ៥០%។

ក្រោយការត្រួតពិនិត្យពីសមត្ថកិច្ចទើបដឹងថា មូលហេតុ គឺក្បាលរថភ្លើងតូច សណ្តោងទូរចំនួន ១២ទូរ ដែលក្នុងទូរនីមួយៗមានផ្ទុកស្រូវពេញ ដែលសរុបទាំងអស់មានទម្ងន់ ៧២០ តោន លើសកម្លាំងម៉ាស៊ីន បណ្តាលឱ្យម៉ាស៊ីនប្រឹងអូសកកិតចេញភ្លើងឆាបឆេះតែម្តង តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្ស និងប៉ះពាល់ដល់ស្រូវឡើយ៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


