សន្តិសុខសង្គម
ចាប់ខ្លួនក្រុមប្លន់ប្រេង៤នាក់នៅកំពង់ស្ពឺ
ក្រុមជនសង្ស័យមួយក្រុមមានគ្នា០៤នាក់ ដែលតែងតែប្រើកាំបិត ដាវ និងដុំថ្មគប់កញ្ចក់រថយន្តរួចគំរាមតៃកុងរថយន្តដើម្បីប្លន់បូមប្រេងម៉ាស៊ូតពីរថយន្តដែលឈប់សម្រាកពេលយប់ៗត្រូវបាននគរបាលបង្រ្កាប ។
ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យគំរាមប្លន់បូមប្រេងពីរថយន្តពេលយប់នេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ក្រោយពីមានការបង្ហោះ និងចែកចាយព័ត៌មានពីបណ្ដាញសង្គមថា មានករណីក្មេងទំនេីងធ្វើសកម្មភាព ប្លន់ប្រេងពីរថយន្ដដែលឈប់សម្រាកពេលយប់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ។

បន្ទាប់ពីជនរងគ្រោះបង្ហោះលើបណ្តាញសង្គមលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានដាក់បញ្ជាឱ្យផ្នែកយុត្តិធម៌ស្រុកភ្នំស្រួច បេីកការស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យទាំងនោះដេីម្បីចំណាត់ការ និងបង្រ្កាប។
ជាក់ស្ដែងប្រតិបត្តិការដឹកនាំពីលោកអធិការស្រុកភ្នំស្រួច ផ្នែកយុត្ដិធម៌សហការជាមួយមូលដ្ឋានប៉ុស្ដិ៍ ប្រមូលព័ត៌មាននិងឈានទៅកំណត់បានមុខសញ្ញាក្មេងទំនេីងដែលជាក្រុមធ្លាប់ប្រព្រឹត្ដបទល្មេីសក្នុងមូលដ្ឋានកន្លងមក ។

ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៤នាក់ រួមមាន៖ ទី១- ឈ្មោះ ភា រាជ ប្រុស អាយុ២៩ឆ្នាំ ,ទី២- ឈ្មោះ មៀម សុធារៈ ប្រុស អាយុ២៧ឆ្នាំ ,ទី៣- ឈ្មោះ បេង សំណាង ហៅវិត ប្រុស អាយុ៣១ឆ្នាំ និងទី៤- ឈ្មោះ ជីង រ៉ា ស្រី អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ រីឯឈ្មោះ តូរ៉ា ប្រុស និងបក្ខពួក មួយចំនួនគេចខ្លួន ។

ក្រុមមុខសញ្ញាដែលប្លន់ប្រេងពីរថយន្តឈប់ដេកយប់ៗតាមដងផ្លូវបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពគំរាមយកដុំថ្មគប់កញ្ចក់រថយន្តយកដាវដេញគំរាមកាប់លេីអ្នកបេីកបររួចបូមយកប្រេងចេញពីរថយន្ដប្រាកដមែន កន្លងទៅ ។ ក្រុមខ្លួនតែងតែប្រព្រឹត្ដសកម្មភាពលួចបូមប្រេងពីរថយន្តញឹកញាប់ និងគប់កញ្ចក់រថយន្ដពេលយប់ផងដែរ ។

សូមបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ បូ បញ្ញា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានបង្ហោះថា “យប់មិញខ្ញុំដេកនៅត្រែងត្រយឹងមានចោរលួចបូមប្រេងសូមបងប្អូនតៃកុងឡានគ្នាយើងមានការប្រុងប្រយ័ត្នផង ។ ហើយសូមបងៗពូៗសមត្ថកិច្ចត្រែងត្រយឹងជួយមើលផងសូមអរគុណទុកជាមុន (បញ្ជាក់ដាវជារបស់ចោរ)” ។

ក្រោយពីទទួលបាព័ត៌មានករណីក្មេងស្ទាវធ្វើសកម្មភាពប្រើដាវ កាំបិត ដំបង និងដុំថ្ម គំរាមប្លន់បូមប្រេងពីររថយន្តធំដែលឈប់សម្រាកតាមផ្លូវបែបនេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់ជំនាញឲ្យចុះស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួន ចំនួន០៤នាក់ និងបក្ខពួកមួយចំនួនកំពុងគេចខ្លួន ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនមុខសញ្ញាទាំង០៤មកការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បី បន្ដនីតិវិធីច្បាប់ ៕
អត្ថបទ៖ ភួង រដ្ឋា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


