Connect with us

សន្តិសុខសង្គម

អគ្គស្នងការនគរបាលជាតិ ជំរុញដល់កងកម្លាំងទាំងអស់អនុវត្តតួនាទីប្រកដោយការទទួលខុសត្រូវខ្ពស់

បានផុស

នៅ

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញដល់កងកម្លាំងទាំងអស់បង្កើនការយកចិត្តទុកដាក់លើការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ចប្រកបដោយភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសឆ្លើយតបកិច្ចអន្តរាគមន៍ទាន់ពេលវេលានៅតាមមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នងការនគរបាលខេត្តកំពង់ធំ ធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មីៗ ចំនួន២០បន្ថែមទៀត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិជំរុញដល់​កងកម្លាំងទាំងអស់យកចិត្តទុកដាក់លើការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ចប្រកបដោយភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋ និងឆ្លើយតបអន្តរាគមន៍ទាន់ពេលវេលានៅតាមមូលដ្ឋាន។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បន្តថា កម្លាំងនគរបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្នកុំបង្កើតឱ្យមានកំហុសឱ្យសោះ ដើម្បីចៀសឲ្យផុតពីការដាក់វិន័យរបស់ថ្នាក់លើ។ កន្លងមក មានកម្លាំងនគរបាលមួយចំនួនតូចបានអនុវត្តតួនាទីឲ្យមានកំហុសត្រូវបានបណ្តាញព័ត៌មានសង្គមរិះគន់ ក្នុងគោលបំណងស្ថាបនា និងត្រូវបានថ្នាក់លើដាក់វិន័យតាមបទបញ្ជារផងដែរ។ ទន្ទឹមនោះ ក្នុងកិច្ចការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ មន្រ្តីនគរបាល បាន និងកំពុងអនុវត្តនូវតួនាទីផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដល់មូលដ្ឋាននានាឱ្យចំគោលដៅស៊ីជម្រៅ ទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។

បន្ថែមពីនេះទៀតនោះ មន្រ្តីនគរបាលទាំងអស់ ជាពិសេសនាយកប៉ុស្តិ៍ ត្រូវសហការគ្នាអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យអង្គភាពរបស់ខ្លួនមានការរីកចម្រើន ចេះជួយការពារប្រជាពលរដ្ឋរាល់ ការលំបាកសុខទុក្ខរបស់គាត់ ត្រូវបន្តចុះតាមដានជាប្រចាំនៅតាមភូមិ ឃុំចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិ និងបទល្មើសផ្សេងៗ ជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់ និងលើកទឹកចិត្តនូវអ្វីដែលគាត់ខិតខំប្រឹងប្រែង។ ឯកឧត្តម ជំរុញដល់មន្រ្តីនគរបាលទាំងអស់ ត្រូវមានការទទួលខុសត្រូវក្នុងការអនុវត្តតាមតួនាទី និងភារកិច្ចប្រកប ដោយភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា នៅតាមមូលដ្ឋាន រៀងៗខ្លួន។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អបអរសាទរចំពោះ ការខិតខំប្រឹងប្រែងរបស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ព្រមទាំងកងកម្លាំងទាំងអស់ដែល បានខិតខំកសាងនូវសមិទ្ធិផលជាច្រើន ជាពិសេសសូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួម ឧបត្ថម្ភទាំងថវិកា និងសម្ភារៈដែលសរុបនៅក្នុងការចំណាយទាំងអស់រហូតដល់ជាង ៦៦ម៉ឺនដុលា្ល ដោយមិនប្រើប្រាស់ថវិកាជាតិ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៥ វិនាទី មុន

សម្ដេចសភាធិបតី ថាដំណើរទស្សនកិច្ច​របស់ប្រធានសភាអារ៉ាប៊ីសាអូឌីតឆ្លុះបញ្ចាំងពីការ​ជឿទុកចិត្តមកលើកម្ពុជា

ព័ត៌មានជាតិ៦ នាទីutes មុន

៦ ខែ ឆ្នាំនេះ មានកម្មករ-និយោជិតប្រមាណជិត ៣ ពាន់នាក់ ស្លាប់-របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឆេះរោងចក្រធំពីរនៅភាគខាងត្បូងប្រទេសឥណ្ឌាសម្លាប់មនុស្សជិត៥០នាក់

ព័ត៌មានជាតិ៧ នាទីutes មុន

បណ្ឌិត យង់ ពៅ សង្ឃឹមថា ដំរីឡាក់គី អាចជួបជុំជាមួយអ្នកថែទាំវិញ តាមរយៈរដ្ឋមន្ត្រីក្រសួងកសិកម្ម

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

កូរ៉េ​ខាង​ជើង បង្ហាញ​វីដេអូ​លោក គីម ​ផ្ដេកផ្តួល​លើ​មឈូស​ទាហាន​របស់​ខ្លួន​ដែល​ស្លាប់​ព្រោះ​ជួយ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោកស្រី ផែនថងថាន៖ ខ្ញុំ​នឹង​ប្រើ​ពេល១៥ថ្ងៃ​ពន្យល់​តុលាការ​ថា​ខ្ញុំ​ធ្វើ​ដើម្បី​ជាតិ​លើស​ពី១០០%

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សូរិយា ជុន​​ហ្គ្រុនហ្គ្រីងគីត ដែល​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ថៃ ជានរណា?

Sokha Hotels

ព័ត៌មានពេញនិយម