សន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ឃាត់ខ្លួនអ្នកលក់ឧបករណ៍នេសាទខុសច្បាប់ម្នាក់ ក្រោយរកឃើញដាក់តាំងលក់ក្នុងផ្ទះ
កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានធ្វើការឃាត់ខ្លួនបុរសជាម្ចាស់ផ្ទះម្នាក់យកទៅអនុវត្តច្បាប់ បន្ទាប់ពីរកឃើញដាក់តាំងលក់ចែកចាយឧបករណ៍នេសាទខុសច្បាប់ចំនួន៤គ្រឿង។

ប្រតិបត្តិការចុះឃាត់ខ្លួន និងដកហូតវត្ថុតាងនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ នាយសង្កាត់ជលផល និងបុស្តិ៍រដ្ឋបាលមូលដ្ឋាន។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅលំនៅដ្ឋានរបស់ឈ្មោះ អន ហេង ភេទប្រុស អាយុ៤២ឆ្នាំ ដែលជាទីតាំងលក់ចែកចាយឧបករណ៍នេសាទខុសច្បាប់ ដោយបានរកឃើញវត្ថុតាងជាក់ស្តែងជាឧបករណ៍ឆក់ត្រីចំនួន៤គ្រឿង។
ក្រោយពីបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតវត្ថុតាង និងឃាត់ខ្លួនម្ចាស់ទីតាំងនាំយកទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តច្បាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


