សន្តិសុខសង្គម
ដើមឆ្នាំ ២០២៣ ភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើងជិត ៤០ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤ នាក់
នៅដើមឆ្នាំ ២០២៣ នេះ នៅរាជធានីភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើងប្រមាណជិត ៤០ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤ នាក់ និងរងរបួស ១ នាក់ ព្រមទាំងបំផ្លាញលំនៅដ្ឋាន អគារ និងរោងចក្រសហគ្រាសមួយចំនួន។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៤ មីនានេះថា ចាប់ពីខែមករា រហូតមកដល់ខែមីនា ឆ្នាំ ២០២៣ នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៣៨ លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤ នាក់ និងរងរបួស ១ នាក់ ហើយក្នុងចំណោម ៣៨ ករណី ក្នុងនោះមាន ២៤ ករណី បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី, ឆ្លងចេញពីក្បាលអាគុយឡាន ចំនួន ៤ ករណី, បោះកន្ទុយបារីចំនួន ១ ករណី, ដុតធូបបង្កជាអគ្គិភ័យ ចំនួន ២ ករណី, ការដុតទៀនបង្កជាអគ្គិភ័យ ចំនួន ២ ករណី, ធ្លាយទុយោហ្គាស់បង្កអគ្គិភ័យ ចំនួន ១ ករណី, ជាងផ្សារបង្កជាអគ្គិភ័យ ចំនួន ១ ករណី,ដុតសំរាមបង្កជាអគ្គិភ័យ ១ ករណី ក្នុងនោះមានមនុស្សស្លាប់ ចំនួន ៤ នាក់ ប្រុស ៣ ស្រី ១ និងរបួសមនុស្សប្រុស ១ នាក់ និងក្រៅពីនេះបណ្ដាលមកពីការដុតភ្លើងទៀនធូបមិនមានការប្រុងប្រយ័ត្ន ក៏បណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះឡើងធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិជាច្រើន។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចរន្តអគ្គិសនី ភ្លើងទៀន ឬធូប ចៀសវាងបង្កទៅជាអគ្គិភ័យ ខណៈនៅដើមឆ្នាំ ២០២៣ នេះ គ្រោះអគ្គិភ័យហាក់មានការកើនឡើង បើប្រៀបធៀបទៅនឹងដើមឆ្នាំ ២០២២ កន្លងទៅ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបន្តទៀតថា ដូចនេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា កុំមានការធ្វេសប្រហែស និងចូលរួមបង្ការទប់ស្កាត់អគ្គិភ័យទាំងអស់គ្នា បើទោះបីជាកម្លាំងអគ្គិភ័យតែងតែទៅជួយបាញ់ពន្លត់បានទាន់ពេលវេលាក៏ដោយ ក៏មានករណីខ្លះមានការខូចខាតតិច និងករណីខ្លះមានការខូចខាតច្រើន។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ឆ្នាំ ២០២២ កន្លងទៅ នៅរាជធានីភ្នំពេញមានករណីអគ្គិភ័យកើតឡើងចំនួន ១០៥ លើក បណ្ដាលឲ្យមនុស្ស ៥ នាក់ស្លាប់ និងរងរបួសចំនួន ២២ នាក់ ឆេះផ្ទះ ២៥៥ ខ្នង ឆេះតូបផ្សារ ២៩ តូប ឃ្លាំទំនិញ ២១ កន្លែង និងរោងចក្រសិប្បកម្ម ៤ កន្លែង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


