Connect with us

សន្តិសុខសង្គម

Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ អស់ផ្ទះ៥ខ្នងទាំងស្រុង និង២ខ្នង​ខូចខាតបន្តិបន្ទួច

បានផុស

នៅ

ករណីអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានបណ្ដាលឲ្យឆេះផ្ទះ៥ខ្នងទាំងស្រុង និងពីរខ្នងទៀតឆេះអស់ប្រហែល៣០ភារយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករីណីនេះត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង​៧និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន​១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន ស្មើរនឹង ១៨០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ ចំនួន​០២គ្រឿង​ ប្រើប្រាស់ទឹកអស់​០២ឡាន​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង០៦ម៉ែត្រគូប,​ រថយន្តរបស់ទីក្រុងនរា​ ចំនួន​០១គ្រឿង​ ប្រើប្រាស់ទឹកអស់​០១ឡាន​ ស្មើរនឹង​០៤ម៉ែត្រគូប រថយន្តរបស់កងពលតូចលេខ៧០​ ចំនួន​០៤គ្រឿង​ ពុំបានប្រើប្រាស់ទឹក រថយន្តរបស់​ក្រុមហ៊ុន​ OCIC ជ្រោយចង្វារ​ ចំនួន​ ០៦គ្រឿង​ ពុំបានប្រើប្រាស់ទឹក។

សូមព្ជាក់ថា ករណីអគ្គិភ័យបានកើតឡើងកាលពីវេលា៦និង៣០នាទីល្ងាច ថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិឫស្សី​ ក្រុម១៧​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ក្នុងករណីនេះដែរមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ចំណែកមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ អស់ផ្ទះ៥ខ្នងទាំងស្រុង និង២ខ្នង​ខូចខាតបន្តិបន្ទួច

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

បក្សប្រឆាំងរុស្ស៊ី ព្រមានថា លោក ពូទីន មិនមែនគំរាមលេងៗទេ រឿងបាញ់នុយក្លេអ៊ែរ

សន្តិសុខសង្គម៨ ម៉ោង មុន

យោធា​ថៃ​ស្រាវជ្រាវ​បង្ក្រាប​បាន​ម៉ូតូ​៣៧​គ្រឿង​ ដែល​ចោរលួច​លាក់​ទុក​ក្បែរ​ព្រំដែន​តៀម​នាំចេញ​មកកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចតេជោ នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សន្និសីទ ជន​មាន​ពិការ​ភាព ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លើកទី៥

សន្តិសុខសង្គម៩ ម៉ោង មុន

ចាប់ខ្លួន​បុរស​ម្នាក់​ចេញ​សែក​អត់​លុយ​២០​ម៉ឺន​ដុល្លារ​សង​ក្រុមហ៊ុន​លី​ហួរ

Sokha Hotels

ព័ត៌មានពេញនិយម