សន្តិសុខសង្គម
មូលហេតុ ស្ត្រីយកសពកូនអាយុ ៤ខែក្នុងផ្ទៃដោយទាំងពោះវៀន បាត់បង់ជីវិត
ស្ត្រីម្នាក់ដែលធ្មបខ្វះជំនាញនៃ សម្ភពឯកជន បានកាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន បានទទួលមរណភាព នាម៉ោង៣ភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមការបញ្ជាក់របស់ស្វាមីជនរងគ្រោះនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។ សពស្ត្រីបានយកមកធ្វេីបុណ្យតាមប្រពៃណីនៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

ស្ត្រីដែលយកសពកូនក្នុងផ្ទៃអាយុ ៤ខែ ហើយត្រូវក្រុមគ្រូពេទ្យ មន្ទីរសម្រាកព្យាបាល និងសម្ភព សម្ភពដេីមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលឱ្យដាច់ពោះវៀននោះ បានទទួលមរណភាព នៅវេលាម៉ោង ២ និង ១០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៦ មីនា ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជាក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហេីយ តែមិនអាចសង្គ្រោះបាន។

តាំងពីអ្នកជំងឺត្រលប់មកពីថៃវិញ គាត់បានបន្ដមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយគិតត្រឹមថ្ងៃទី១០ មីនា គ្រូពេទ្យបានបញ្ជូលឈាម ៥ដងជូនដល់គាត់ ដោយសារតែការផលិតគ្រាប់ឈាមរបស់អ្នកជំងឺមិនបានគ្រប់គ្រាន់។ មុនស្ត្រីម្នាក់នេះទទួលមរណភាព លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា វាជាផលលំបាកដោយសារតែអ្នកជំងឺអស់ពោះវៀន ថ្លើមខ្សោយ ការរលាកជាប្រចាំ ដូច្នេះការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងខ្នងក៏មិនបានគ្រប់គ្រាន់ ដែលបណ្ដាលឱ្យស្ថានភាពទូទៅរបស់អ្នកជំងឺខ្សោយចុះជាលំដាប់។

សូមរំលឹកថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានសម្រេចបិទ មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន ព្រោះមិនទទួលបាន ការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមិនទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ដោយឡែកករណីឆ្មប ដែលធ្វើការរំលូតកូននោះ ត្រូវបានផ្អាកការប្រកបវិជ្ជាជីវៈឆ្មប ជាបណ្ដោះអាសន្ន រយៈពេល ២ឆ្នាំ ដោយសារឆ្មបនេះមិនទទួលបានការបណ្ដុះបណ្ដាល ផ្នែករំលូតកូន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


