សន្តិសុខសង្គម
ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចស្រុកត្រាំកក់ក្របួចជាប់ ក្រោយឆក់ទូរសព្ទនារីពីរនាក់ មិនបានសម្រេច
ជនសង្ស័យ ២ នាក់ ត្រូវប៉ូលិសស្រុកត្រាំកក់ចាប់ឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រី ២ នាក់ កំពុងជិះម៉ូតូ មិនបានសម្រេច ដែលកើតឡើង កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៥ និង ០០ នាទី ចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់។

សមត្ថកិច្ចស្រុកត្រាំកក់ បញ្ជាក់ថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន ២ នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ផ្កាឈូក លាយស គ្មានស្លាកលេខ ប្រដាប់ដោយកាំបិតក្ងុក ដែលមានឈ្មោះ ម៉ម សុខ ហៅ កែវ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិសេកយា ឃុំអង្គតាសោម និង ឈ្មោះ ថន លីហ្សា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម។ ពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទដៃស្ត្រី ២ នាក់ ដែលកំពុងជិះម៉ូតូម៉ាកស្កុបពីចេញពីផ្សារអង្គតាសោម តាមផ្លូវខាងលើឆ្ពោះទៅផ្ទះវិញ តែពេលធ្វើសកម្មភាព ជនសង្ស័យយកទូរសព្ទពុំបានទេ ដោយជនរងគ្រោះប្រតោងប្រតាយយកបានវិញបណ្ដាលឲ្យដួលម៉ូតូរងរបួស។

ក្រោយកើតហេតុ លោកវរសេនីយ៍ឯក ឌុប ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចេញអន្តរាគមន៍ភ្លាមៗ ដោយឃាត់បានជនសង្ស័យទាំង ២ នាក់ ព្រមទាំងវត្ថុតាងម៉ូតូម៉ាកនិច និងកាំបិតក្ងុក ត្រង់ចំណុចភូមិសេកយា ឃុំអង្គតាសោម យកមកអធិការដ្ឋានធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


