សន្តិសុខសង្គម
Update៖ ផ្ទះប្រជាពលរដ្ឋ ៤០ ខ្នងរងផលប៉ះពាល់ក្នុងករណីបាក់ច្រាំងទន្លេបាសាក់
ករណីបាក់ច្រាំងទន្លេបាសាក់ស្ថិតនៅចំណុចទីតាំងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលនៅថ្ងៃទី ២៤ ខែមេសា នេះ ធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៤០ ខ្នងផ្ទះ។
របាយការណ៍របស់រដ្ឋបាលខេត្តកណ្ដាលបង្ហាញថា ក្នុងចំណោមផ្ទះដែលរងផលប៉ះពាល់ទាំង ៤០ ខ្នង មានផ្ទះ ២ ខ្នងរលំទាំងស្រុងចូលទន្លេ ២៨ ខ្នងប៉ះពាល់ធ្ងន់ធ្ងរ និង១០ ខ្នងរងផលប៉ះពាល់តិចតូច។

តាមការវាយតម្លៃបឋម ចំពោះគ្រួសារដែលរងផលប៉ះពាល់ភាគច្រើនគឺសុទ្ធតែជាផ្ទះបងប្អូនអ្នកលក់ដូរ និងផ្ទះអាជីវកម្ម។
អាជ្ញាធរបានចុះណែនាំដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ដោយធ្វើការរើសម្ភារ និងទ្រព្យសម្បត្តិ ដែលមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ និងណែនាំឱ្យប្រជាពលរប្រុងប្រយ័ត្ន និងចាកចេញពីលំនៅដ្ឋានដែលមិនមានសុវត្ថិភាព និងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


