សន្តិសុខសង្គម
ម្តាយនាំកូន និងក្មួយទៅចុះរាវលៀសលង់ទឹកស្លាប់២នាក់សង្គ្រោះបាន២នាក់
ក្មេងស្រីៗចំនួន២នាក់បានលង់ទឹកស្លាប់ចំណែក២នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលាបន្ទាប់ពីនាំគ្នាចុះរាវលៀសជាមួយម្តាយ និងជីដូនកាលពីវេលាម៉ោង១រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ នៅភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌកំបូល។

ក្មេងស្រីរងគ្រោះស្លាប់២នាក់ ទី១ ឈ្មោះ ដា វណ្ណា អាយុ១៣ឆ្នាំ មុខរបរសិស្ស ទី២ ឈ្មោះ អឿន ស្រីឡាន អាយុ១៤ឆ្នាំ មុខរបរសិស្ស ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិត្រពាំងអារ័ក្ស សង្កាត់ឳឡោក ខណ្ឌកំបូល។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះទាំង៤នាក់ សុទ្ធតែបងប្អូនជីដូនមួយនឹងគ្នា បានទៅរាវលៀសជាមួយជីដូន និងម្តាយនៅតាមមាត់អូរបាក់អង្រុតដែលមានជម្រៅ៤ម៉ែត្រ លុះដល់វេលាម៉ោងខាងលើ ស្រាប់តែមានម្នាក់រអិលផុងជើងទៅកន្លែងទឹកជ្រៅ ទើបនាំគ្នាឈោងជួយចាប់ ស្រាប់តែលង់លិចបាត់២នាក់ ផ្អើលឆោឡោពលរដ្ឋក្បែរនោះជួយស្រង់បាន២នាក់។

បន្ទាប់ពីលង់លិចបាត់ខ្លួនក្មេងស្រី២នាក់ ប្រជាពលរដ្ឋនាំគ្នាចុះជួយរាវរក ស្រង់បានទាំង២នាក់ជាបន្តបន្ទាប់ តែស្លាប់បាត់ទៅហើយ។
សពក្មេងស្រីរងគ្រោះទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


