សន្តិសុខសង្គម
សាច់សត្វព្រៃ១៧គីឡូក្រាម លក់ក្នុងផ្សារបានលុង ត្រូវបានមន្ត្រីបរិស្ថានចុះរឹបអូស
រតនគិរី ៖ ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង មន្ត្រីបរិស្ថានខេត្តរតនគិរី សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត បានចុះបង្ក្រាបបទល្មើសលក់ដូរសាច់សត្វព្រៃខុសច្បាប់ ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបប្រមាណ១៧ គីឡូក្រាម។

មន្ត្រីបរិស្ថានបានឲ្យដឹងថា សំណាកសត្វព្រៃទាំង១៧គីឡូក្រាម ដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹបអូសបាន រួមមាន ១-សាច់ជ្រូកព្រៃស្រស់ទម្ងន់៦,៥ គីឡូក្រាម។ ២-សត្វត្រកួតងាប់ ៣ក្បាលស្មើនឹង៥,៥ គីឡូក្រាម។ និង៣-សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។

មន្ត្រីបរិស្ថានបានបញ្ជាក់ថា សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាន នៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញ ដើម្បីចាត់វិធានការទាន់ពេលវេលា ប្រជាពលរដ្ឋភាគច្រើនលើសលប់មានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់។

ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃនិងបណ្តុះ ស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយានបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឲ្យពួកគាត់ជឿថា សាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។

ប៉ុន្តែតាមពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឲ្យយើងគ្រោះថ្នាក់បាន។ ចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សត្វព្រៃ និងចូលរួមការពារនិងអភិរក្សសត្វព្រៃឲ្យគង់វង្ស៕
ដោយ ៖ វុទ្ធឦសាន


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


