សន្តិសុខសង្គម
ចាប់បញ្ជូនវៀតណាមប្រុសស្រី៦ នាក់ទៅតុលាការពាក់ពន្ធករណីបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់
ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចាប់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៦ នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ពីជនរងគ្រោះ ជាជនជាតិវៀតណាមដូចគ្នា ។ ជនសង្ស័យ៦ នាក់មាន ៖
១.ឈ្មោះ LE MING HAU ភេទប្រុស អាយុ២៦ ឆ្នាំ
២.ឈ្មោះ TRAN VAN CONG ភេទប្រុស អាយុ៤១ ឆ្នាំ
៣.ឈ្មោះ NGUYEN VAN SANG ភេទប្រុស អាយុ៤៣ ឆ្នាំ
៤.ឈ្មោះ DO LUONG TRUNG ភេទប្រុស អាយុ២៥ ឆ្នាំ
៥.ឈ្មោះ NGUYEN VAN DUNG ភេទប្រុស អាយុ៤០ ឆ្នាំ
៦.ឈ្មោះ THANH THUY ភេទស្រី អាយុ៤១ ឆ្នាំ ។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាក្រុមចាប់ជំរិតខាងលើ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ TRUONG VANCAN ភេទប្រុស ជាជនជាតិវៀតណាមដូចគ្នា បានប្តឹងចោទប្រកាន់ជនសង្ស័យទាំង៦ នាក់ពីបទ.បង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០ ២៣ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងបើកការស៊ើបអង្កេត និងស្រាវជ្រាវ រយៈពេល ២ថ្ងៃក្រោយមក ទើបឈានដល់កាចាប់ខ្លួនជនសង្ស័យទាំង៦ នាក់នោះ។ បន្ទាប់ពីចាប់ខ្លួនយោងតាមពាក្យបណ្តឹង និងចម្លើយជនសង្ស័យទាំងអស់ ស៊ីសង្វាក់ពាក់ព័ន្ធទៅនឹងបទល្មើស សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

មកដល់រសៀលថ្ងៃទី១៥ ខែឧសភា នេះ ដំណើរការសាកសួរបានឆ្លងកាត់ពីស្ថាប័នអយ្យការហើយ ហើយសំណុំរឿងបានបន្តដល់ដៃខាងចៅក្រមស៊ើបសួរ តែមិនទាន់សម្រេចយ៉ាងនៅឡើងទេ ។ សមត្ថកិច្ចបន្តថា បើទោះបីជាយ៉ាងណាក្តីសំណុំរឿងព្រហ្មទណ្ឌឧក្រិដ្ឋមួយនេះ ជនសង្ស័យមិនអាចគេចផុត ពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?