សន្តិសុខសង្គម
ខឹងប្ដីមានស្រី ទាញកាំភ្លើងបាញ់ក្បាលខ្លួនឯងមួយគ្រាប់ស្លាប់ភ្លាមៗ
ស្ត្រីម្នាក់ បានទាញកាំភ្លើងរបស់ប្ដីបាញ់ក្បាលខ្លួនឯងមួយគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ដោយសារតែកើតភ្លើងប្រច័ណ្ឌប្ដីមានស្រី មិនគិតគូរប្រពន្ធកូន។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ ១១ ផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ឡុង ចាន់នី ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរមេផ្ទះ។ ចំណែកប្ដីជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនធឿន អាយុ ៤៦ ឆ្នាំ មុខរបរមន្ត្រីនគរបាលព្រហ្មទណ្ឌ នៅក្រសួងមហាផ្ទៃ ឋានន្តរសក្ដិ វរសេនីយ៍ទោ។

តាមប្រភពព័ត៌មានពីកូនស្រីបង្កើតឈ្មោះ អេង ស្រីពីន ភេទស្រី អាយុ ២០ ឆ្នាំ បានឲ្យដឹងថា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ ម្ដាយរបស់គាត់បានមកពីពិធីបុណ្យជាមួយនឹងឪពុករបស់ខ្លួន។ បន្ទាប់មក ម្ដាយបាននិយាយថា ឲ្យនាងជួយមើលថែប្អូនៗ ផង ប៉ុន្តែនាងមិនចាប់អារម្មណ៍ ក៏នាំគ្នាឡើងសម្រាករៀងៗខ្លួនអស់ទៅ។ លុះដល់ព្រឹកឡើង នៅម៉ោងកើតហេតុ ស្រាប់តែឮសំឡេងដូចរន្ទះបាញ់ ហើយឪពុករបស់នាង បានស្រែកថា «ម៉ាក់បាញ់ខ្លួនឯងស្លាប់បាត់ហើយកូន»។ ក្នុងនោះ នាងឃើញឪពុកយកកាំភ្លើងដកគ្រាប់ចេញ។
ប្រភពដដែលបានបន្តថា កន្លងមកជនរងគ្រោះតែងតែប៉ុនប៉ងសម្លាប់ខ្លួនឯងជាច្រើនដង តែមិនបានសម្រេច ដោយប្តីឃើញទាន់ ជួនកាលអ្នកជួលបន្ទប់ជួលជួយទាន់(ចង.ក សម្លាប់ខ្លួន)។
ប្រភពបន្ថែមថា ចំពោះមូលហេតុដោយសារតែប្រពន្ធប្រច័ណ្ឌប្ដីមានស្រី។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុហ៊ុមព័ទ្ធធ្វើកោសល្យវិច័យជាក់ស្ដែង៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


