សន្តិសុខសង្គម
បង្ក្រាបបទល្មើសនេសាទ ២ ទីតាំង ដកហូតវត្ថុតាងមួយចំនួន ក្នុងភូមិសាស្ត្រភូមិអន្លង់កញ្ចុះ
កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ២ ទីតាំង និងដកហូតវត្ថុតាងមួយចំនួន ស្ថិតនៅភូមិសាស្ត្រភូមិអន្លង់កញ្ចុះ ខេត្តកំពង់ឆ្នាំង។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រឡាយមាស នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ លោកអនុសេនីយ៍ឯក នៅ កញ្ញា នាយរងប៉ុស្តិ៍ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចកោះម៉ាស័យ និងចំណុចព្រែកស្វាយកាប កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ០៨ និង ០០ នាទីព្រឹក ស្ថិតក្នុងភូមិសាស្ត្រភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ខេត្តកំពង់ឆ្នាំង។

កិច្ចប្រតិបត្តិការនេះដែរ កម្លាំងចម្រុះ បង្ក្រាបចាប់បានវត្ថុតាងរួមមាន ៖ របាំងសាច់អួន ចំនួន ៧ កន្លែង ប្រវែងប្រហែល ២១០ ម៉ែត្រ ,បង្គោល ១០០ ដើម ,លបលូ ៥ លប ,លែងត្រីចម្រុះ ៥ គីឡូក្រាម ចូលក្នុងទន្លេវិញ។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ខាងលើ ត្រូវបានកម្លាំងចម្រុះកម្ទេចចោលនៅនឹងកន្លែង៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


