សន្តិសុខសង្គម
កងរាជអាវុធហត្ថហៅម្ចាស់គណនីហ្វេសប៊ុក Justice Lover ផ្ដល់ចម្លើយរឿងថាស្រុកខ្មែរអសុវត្ថិភាព
នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមគណនីហ្វេសប៊ុកឈ្មោះ “Justice Lover…” ដែលសរសេរថា “ស្រុកខ្មែរឥឡូវកាន់តែសាហាវទៅៗ សូមបងប្អូនប្រុងប្រយ័ត្ន ឯណាទៅភូមិឃុំមានសុវត្ថិភាព?
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា លោកបានពិនិត្យរូបភាព និងស្តាប់ការអធិប្បាយក្នុងឃ្លីបវីដេអូរួចហើយ ខណៈកងរាជអាវុធហត្ថកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកឱ្យឃើញការពិតអំពីករណីនេះ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានអញ្ជើញបុគ្គលដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Justice Lover…” មកផ្តល់ចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថា ចំពោះយានយន្តដែលបំពាក់សារ៉ែនរបស់កងរាជអាវុធហត្ថ គឺបានកំណត់ពណ៌ឯកភាពតែមួយទូទាំងប្រទេសដូចបង្ហាញជូនខាងក្រោមនេះ ហើយថារថយន្តដែលផ្សព្វផ្សាយក្នុងឃ្លីបវីដេអូនោះ មិនមែនជារថយន្តរបស់កងរាជអាវុធហត្ថនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


