សន្តិសុខសង្គម
ស្នងការខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងជាង១៦០០នាក់ ការពារសន្តិសុខថ្ងៃបោះឆ្នោត
ដើម្បីធានាអោយបាននូវសន្តិសុខ និងសុវត្ថិភាពល្អដល់ដំណើរការបោះឆ្នោតាមមណ្ឌលនីមួយៗទូទាំងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំងនគរបាលសរុបចំនួន១៦២៤នាក់។ ដោយឡែកមកដល់ថ្ងៃបិតបញ្ចប់នៃយុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានបញ្ចប់ទៅយ៉ាងរលូន ក្នុងលទ្ធផលល្អ១០០% ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតទៅតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយរហូតដល់ថ្ងៃបិទនៃយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ។

បរិយាកាសនៃការឃោសនារកសន្លឹកឆ្នោតនេះ បានបញ្ចប់ទៅដោយសេរីភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង គ្មានការរើសអើង សន្តិសុខល្អ សណ្ដាប់ធ្នាប់មានរបៀបរៀបរយល្អ រួមទាំងគ្មានបទល្មើសព្រហ្មទណ្ឌ ដែលបង្កធ្វើការរំខាន ដល់ការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយទេ។ មានន័យថា សុវត្ថិភាពទាំងក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក រហូតដល់ខេត្តទាំងមូល គឺល្អ១០០% ។

លោកបន្តថា ការប្រើប្រាស់កម្លាំងក្នុងការការពារនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ នេះ យើងបានប្រើប្រាស់កម្លាំងសរុបចំនួន១៦២៤នាក់ ក្នុងនោះយើងក៏មានកម្លាំងប្រជាការពារដែលបានចូលរួមជាមួយកងកម្លាំងនគរបាល ចំនួន១៨៣នាក់ផងដែរ ។ កម្លាំងទាំងអស់ត្រូវបានប្រើប្រាស់ទៅលើការិយាល័យបោះឆ្នោតទូទាំងខេត្តបន្ទាយមានជ័យ មានចំនួន ១១១៩ ការិយាល័យ ដើម្បីធានាអោយបាននូវសន្តិសុខ និងសុវត្ថិភាពល្អ ជូនការិយាល័យបោះឆ្នោតនីមួយៗ ហើយកម្លាំងនគរបាលរបស់យើង ក៏នៅតែអនុវត្តបន្តដោយយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចការការពារនៃដំណើរការការបោះឆ្នោត រហូតដល់ថ្ងៃបិទបញ្ចប់នៃការបោះឆ្នោត រាប់សន្លឹកឆ្នោត ធ្វើយ៉ាងណាដាច់ខាតត្រូវធានាឲ្យបាននូវសុវត្ថិភាព សន្តិសុខឲ្យបានល្អបំផុត ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការការពារនៃហិបឆ្នោត សន្លឹកឆ្នោត ក៏ដូចជាទឹកខ្មៅ និងទីតាំងដែលបានរៀបចំដាក់នូវសម្ភារៈ នៃការបោះឆ្នោតនេះ គឺថា យើងបានធានានូវការដឹកជញ្ជូន និងការរក្សាទុកយ៉ាងល្អ មុននឹងចែកជូនដល់ការរិយាល័យនីមួយៗ ដោយទទួលបានការទុកចិត្តពី គ ជ ប មកលើកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ អពៅ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


