សន្តិសុខសង្គម
អ្នកនេសាទបង់សំណាញ់ជាប់ក្រពើក្នុងស្ទឹងស្នៀត អាជ្ញាធរហាមពលរដ្ឋចុះលេងទឹក
អាជ្ញាធរក្រុងសិរីសោភ័ណប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ទាប់ពីប្រជានេសាទបង់សំណាញ់រកត្រីក្នុងស្ទឹងជាប់សត្វក្រពើ ស្ថិនៅក្នុងស្ទឹងស្នៀត សង្កាត់ស្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៣០ ខែកក្កដា២០២៣។

លោក ហូត សាវី ចៅសង្កាត់ស្នៀត ប្រាប់សារព័ត៌មានថា បុរសដែលបង់សំណាញ់ជាប់ក្រពើមានឈ្មោះ ជីម លី អាយុ ២៦ឆ្នាំ រស់នៅភូមិខាងលើ នៅពេលបង់សំណាញ់ជាប់ក្រពើ គឺមានប្រជាពលរដ្ឋ ៤ ទៅ៥នាក់បានទៅរកបង់សំណាញ់ចាប់ត្រីនៅដងស្ទឹងស្នៀត។
ក្រពើ១ក្បាលខាងលើមានទម្ងន់ជិត ៥ គីឡូក្រាម។ តាមការសន្និដ្ឋានក្រពើដែលជាប់សំណាញ់អាចជាក្រពើចេញពីអាងចិញ្ចឹមអំឡុងពេលទឹកលិចនៅឆ្នាំ២០២២។

ក្រៅពីការព្រួយបារម្យរបស់អាជ្ញាធរនាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យក៏បានឱ្យដឹងថា ដោយសារតែយើងមិនដឹងប្រភព ឬចំនួនសត្វក្រពើមានប៉ុន្មានមកពីណាដូចនេះសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង ឬអ្នកនិយមលេងទឹកស្ទឹងមានការប្រុងប្រយ័ត្នកុំចុះលេងទឹកអាចគ្រោះថ្នាក់ដោយសត្វក្រពើខាំ។
ក្រោយពីទទួលព័ត៌មាននេះហើយលោកនឹងឱ្យខាងសហគមន៍ស្រាវជ្រាវហើយបើឃើញមានទៀតជំនាញនឹងចុះចាប់៕

អត្ថបទ៖ អពៅ
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


