សន្តិសុខសង្គម
សាក្សី៖ ជនសង្ស័យមានគ្នាបីនាក់ធ្វើសកម្មភាពសម្លាប់ប្តីប្រពន្ធនៅរោងទាក្រោមផ្ទះ
ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពសម្លាប់ប្តីប្រពន្ធ នៅក្នុងរោងទាក្រោមផ្ទះជនរងគ្រោះ មានគ្នីគ្នាចំនួនបីនាក់ ប្រដាប់ដោយអាវុធ។

ប្រភពដដែលបាននិយាយថា នៅមុនកើតហេតុ ព្រលប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះទាំង០២នាក់ ប្តីប្រពន្ធ បានសម្រាកលើគ្រែ ក្រោមផ្ទះរបស់ខ្លួនដូចសព្វដង។
ចំណែកឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាកម្មករដើរប្រមូលពងទា ក៏ដេកនៅលើគ្រែមួយទៀត ក្បែរគ្រែជនរងគ្រោះផងដែរ។ សាក្សីបានឱ្យដឹងថា ពេលកើតហេតុ បានឃើញមានជនសង្ស័យ៣នាក់(មិនស្គាល់ឈ្មោះ)ដោយម្នាក់ ស្លៀកពាក់អាវយឺតដៃខ្លី ពណ៌ប៉ារ៉ា ពាក់មួកស៊ីវិល(ឆាង) កាន់អាវុធវែង មកបាញ់សម្លាប់ជនរងគ្រោះចំនួន៩គ្រាប់ បង្កការភ្ញាក់ផ្អើល នៅក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី វេលាម៉ោង០៣ និង៣០នាទី ព្រឹកថ្ងៃទី១២ ខីសីហា ឆ្នាំ ២០២៣។
ជនរងគ្រោះទី១. ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិ មុខរបរចិញ្ចឹមសត្វទា និងលក់ចំណីសត្វ នៅភូមិឃុំកើតហេតុ(ប្ដីស្លាប់)។ ទី២. ឈ្មោះ គល់ ហ៊ាន់ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធស្លាប់)។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រមូលសំបកគ្រាប់កាំភ្លើងចំនួន០៩គ្រាប់ និងក្បាលគ្រាប់កាំភ្លើងចំនួន០៣គ្រាប់។ បើតាមការសន្និដ្ឋាន(បឋម)ខ្មាន់កាំភ្លើង ប្រើអាវុធវែងAK សម្រាប់បាញ់សម្លាប់ ជនរងគ្រោះ។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានបញ្ជាក់ប្រាប់អ្នកសាព័ត៌មានថា នៅពេលនេះ សមត្ថកិច្ចមិនទាន់អាចកំណត់មុខសញ្ញាបាននៅឡើយ ប៉ុន្តែកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត លើករណីឃាតកម្ម ដ៏សាហាវមួយនេះ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារជនរងគ្រោះ ក៏ត្រូវបានគេកាប់សុសសាច់ទាំងយប់ ស្ទើរស្លាប់ នៅក្នុងទ្រង់ទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ដោយរហូតមកទល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ឃើញនៅឡើយ ស្រាប់តែពេលនេះត្រូវខ្មាន់កាំភ្លើងមកបាញ់សម្លាប់ បណ្ដាលឲ្យស្លាប់ទាំង ២ នាក់តែម្ដង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ