សន្តិសុខសង្គម
មន្ត្រីជលផលខេត្តពោធិ៍សាត់ ប្រើកាំភ្លើងភ្ជង់ប្រជានេសាទក្នុងខេត្តបាត់ដំបង
ប្រជានេសាទប្រមាណ ៣ ទូក ដែលកំពុងរាយស្បៃមងនៅលើផ្ទៃទឹកក្នុងដែនដីខេត្តបាត់ដំបង ត្រូវបានកម្លាំងជលផលខេត្តពោធិ៍សាត់ប្រើប្រាស់កាំភ្លើងភ្ជង់គម្រាមចាប់បញ្ជូនទៅតុលាការ។
កាលពីថ្ងៃទី ១៩ ខែសីហា កន្លងទៅថ្មីៗនេះ មានមន្ត្រីជលផលមួយក្រុម ដែលឈរជើងនៅចំណុច ព្រែកក្រ ក្នុងទឹកដីខេត្ត ពោធិ៍សាត់បានសហការជាមួយកម្លាំងសឹករង ប្រើប្រាស់កាណូតស្មាច់ចុះដេញចាប់ប្រជានេសាទ ដែលកំពុងរាយមកនៅចំណុចក្បាលតោល លើទឹកដីឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

មន្ត្រីទាំងនោះបានប្រើប្រាស់កាំភ្លើងភ្ជង់ទៅលើប្រជានេសាទ ដោយគម្រាមថានឹងចាប់បញ្ជូនទៅតុលាការ ក្នុងនោះគេសង្គេតឃើញមានមន្ត្រីជលផលចប់កិច្ចសន្យាម្នាក់ផងដែរ។ អ្នកគម្រាមពលរដ្ឋគឺឈ្មោះ ហេង លីហ៊ាង។
ជុំវិញបញ្ហាបំពានដែនដីនេះ លោក ជុំ និមល នាយខណ្ឌជលផលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា លោកមិនបានអនុញ្ញាតឱ្យមន្ត្រីណាមួយប្រើប្រាស់អាវុធនោះទេ ហើយការដែលចុះបង្ក្រាបបទល្មើសហួសពីដែនកំណត់ ខុសពីលិខិតបេសកកម្ម បើបុគ្គលណាប្រព្រឹត្តគឺបុគ្គលនោះជាអ្នកទទួលចុះ។
ដោយឡែកលោកនាយផ្នែក លឹម សុក្រឹត ក៏បានទទួលស្គាល់ដែរអំពីការប្រើប្រាស់កាំភ្លើងភ្ជង់ទៅលើប្រជានេសាទ ដែលជាសិទ្ធិការពារខ្លួន ព្រោះពេលនោះក្រុមប្រជានេសាទបានទាញកាំបិតដេញពួកខ្លួន។
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


