សន្តិសុខសង្គម
សកម្មជន LDP ផ្ដើមការជួបជុំឡើងវិញ ខណៈអាជ្ញាធរខេត្តសៀមរាបជំរុញឱ្យសមត្ថកិច្ចរឹតបន្តឹង
នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៣នេះ មានធ្វើកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សាករណីគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរស្រុក មានការពាក់ព័ន្ធផងដែរ។

លោក នាក់ ណេរ៉ុន ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ស្ថាប័នអង្គភាព ដែលប្រចាំការនៅតំបន់ភ្នំគូលែន ភូមិថ្មជល់ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីកន្លែងការប្រមូលផ្តុំអ្នកគាំទ្រ និងសកម្មជនមកពីបណ្តារាជធានី ខេត្ត របស់គណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យនៅចំណុចចំការរបស់លោក ខឹម វាសនា ដោយបានគ្រប់គ្រងបានល្អ នូវរាល់សកម្មភាពនៃការចេញចូលរបស់សកម្មជនទាំងនោះ។
លោកបានបន្តទៀតថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧មក ក្រុមអ្នកគាំទ្រ និងសកម្មជន LDP បានធ្វើសកម្មភាព ក្នុងការប្រមូលផ្តុំគ្នា នៅក្នុងភូមិសាស្ត្រ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយពុំបានធ្វើការស្នើសុំច្បាប់អនុញ្ញាតពីថ្នាក់មូលដ្ឋានឡើយ ដោយក្នុងមួយសប្តាហ៍ មកជួបជុំគ្នា៤ដង។

លោកបានបន្តទៀតថា រាល់សកម្មភាពទាំងនេះ ជាសកម្មភាពបង្កនូវភាពអាណាធិបតេយ្យ ដែលបង្កឲ្យមានភាពអសន្តិសុខនៅ ក្នុងមូលដ្ឋាន និង សង្គម ដូចគ្នានឺងការប្រមូលផ្តុំនៅចំណុចចំការ របស់លោក ខឹម វាសនា កន្លងមក។ លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានជឿងប់ទៅ តាមការឃោសនារបស់លោក ខឹម វាសនា ដែលនៅសេសសល់ប្រមាណជា ៣០០នាក់ មិនព្រមចាកចេញពីដីចំការ១២ហិកតា ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅដីចំការនោះ បានកំពុងរុករានទន្ទ្រានយកដីប្រជាពលរដ្ឋនៅជាប់តំបន់នោះទៀតផង ។
ក្នុងនោះដែរលោក នាក់ ណេរ៉ុន ក៏បានជំរុញ និងដាក់នូវវិធានការមួយចំនួន ដល់អាជ្ញាធរស្រុក កងកម្លាំងទាំងអស់ ត្រូវ អនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើមី្បរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច បន្តពង្រឹង និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។

កត្តាសំខាន់ដែលអាជ្ញាធរ និងសមត្ថកិច្ចត្រូវធ្វើការអនុវត្តជាបន្ទាន់នោះ លើការត្រួតពិនិត្យចំពោះគណបក្សសម្ព័ន្ធដើមី្បប្រជាធិបតេយ្យ ធ្វើការជួបជុំគ្នានេះ មានបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានទៅតាមផ្លូវច្បាប់ដែរឬទេ។
តែចំពោះការជួបជុំគ្មានសុំការអនុញ្ញាតពីអាជ្ញាធរនោះ គឺដាច់ខាតមិនឲ្យមានការប្រមូលផ្តុំនេះឡើយ ហើយបើមិនគោរពទៅតាមការណែនាំរបស់អាជ្ញាធរនោះទេ កម្លាំងសមត្ថកិច្ចត្រូវអនុវត្តទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


