សន្តិសុខសង្គម
ផ្ទុះតង់ស្យុងម៉ាសុីនសម្ងួត ឆេះផ្ទះពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលផ្ដេីមពីការផ្ទុះតង់ស្យុងម៉ាសុីនសម្ងួត បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច និងក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍កាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខផ្ទះ៤៨៤ ផ្លូវ១៨MC ភូមិព្រែកទាល់ ក្រុមទី៦ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ទៀង ប៊ុនធឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាងជួសជុលឧបករណ៍អគ្គិសនី។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញមានផ្សែងហុយចេញពីម៉ាសុីនតង់ស្យុងសម្ងួតត្រង់ស្វូ។ បន្ទាប់មកក៏ផ្ទុះចេញជាអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ទៅខាងការិយាល័យសង្គ្រោះអគ្គិភ័យឱ្យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។
ប្រភពបានបន្តថា ក្នុងករណីអគ្គិភ័យខាងលេីនេះ មានរថយន្តពន្លត់អគ្គិភ័យទៅដល់២គ្រឿងបានប្រេីប្រាស់ទឹកអស់ចំនួន០១គ្រឿង ស្មើនឹង០៦ម៉ែត្រគូប ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ មូលហេតុមកពីការផ្ទុះតង់ស្យុងម៉ាសុីនសម្ងួតត្រង់ស្វូ ហើយទំហំនៃការខូចខាត គឺផ្ទះប្រភេទសំណង់ថ្មបេតុង ទំហំ ៤ម៉ែត្រ គុណ ១៦ម៉ែត្រ សំយាបមុខផ្ទះ (៤ម៉ែត្រ×៩ម៉ែត្រ) ម៉ាសុីនត្រង់ស្វូចំនួន១គ្រឿង ម៉ាសុីនភ្លើង១គ្រឿង ឧបករណ៍មួយចំនួនតូច និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ក្នុងហេតុការណ៍ខាងលេីនេះផងដែរមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ដោយពន្លត់ចប់នៅម៉ោង១៩និង៥០នាទី នាថ្ងៃខែ ឆ្នាំដដែល ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


