សន្តិសុខសង្គម
បង្រ្កាបហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ៣ទីតាំង ឃាត់ខ្លួនមនុស្ស១២នាក់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ទីតាំងទី១ ហាងកាហ្វេ នៅផ្លូវលេខ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់ និងអ្នកទួលសេវាកម្មផ្លូវភេទ១នាក់។
ទីតាំងទី២នៅផ្លូវលេខ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាអ្នកបំរើសេវាកម្មផ្លូវភេទ។

ទីតាំងទី៣ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទចំនួន៣នាក់។ ក្រោយឆែកឆេកម្លាំងបានរកឃើញវត្ថុតាងមួយចំនួនដែលបម្រើសេវាកម្មផ្លូវភេទ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ ដោយឡែក នារីបានដែលបំរើការសេវាកម្មផ្លូវភេទចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា





-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


