សន្តិសុខសង្គម
សមត្ថកិច្ច បញ្ចប់ករណីអនីតិជនប្រើអំពើហិង្សាលើអនីតិជន ត្រឹមការសុំទោសជាសាធារណៈ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ បានបិទបញ្ចប់ករណីទំនាស់បន្តិចបន្ទួចរវាងសិស្សនិងសិស្សក្នុងសាលារៀន ត្រឹមការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាហាមមិនឱ្យមានករណីនេះកើតឡើងម្ដងទៀត។ ការណ៍ដែលសមត្ថកិច្ចបិទបញ្ចប់ករណីហិង្សាត្រឹមតែប៉ុណ្ណេះ ដោយយោងក្មេងស្រីដែលបង្កហិង្សានៅអនីតិជន និងនៅកំពុងសិក្សា មានអនាគតវែងឆ្ងាយ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែតុលានេះ។

សេចក្ដីបំភ្លឺព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា “បន្ទាប់ពីបានឃើញព័ត៌មានមានករណីទំនាស់បន្តិចបន្ទួចរវាងសិស្សនិងសិស្សក្នុងសាលារៀន នៅថៃ្ងទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ បានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាង ដើម្បីសាកសួរ”។

សេចក្ដីបំភ្លឺព័ត៌មានដដែលបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ខាងអាណាព្យាបាលក្មេងបង្ក និងក្មេងបង្កបានធ្វើការសុំទោសជាសាធារណៈ និងសុំការអធ្យាស្រ័យពីអាណាព្យាបាលខាងក្មេងរងគ្រោះ។ ភាគីទាំងពីរក៏មានការយោគយល់និងអធ្យាស្រ័យគ្នា និងដោយយោងក្មេងបង្កនៅអនីតិជន និងនៅកំពុងសិក្សា សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាមិនឲ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


