សន្តិសុខសង្គម
ចាប់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលសំណូក
កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាដំបូងរាជធានីភ្នំពេញ គេឃើញរថយន្ត២គ្រឿង និងម៉ូតូជូនដំណើរ៣ទៅ៤ គ្រឿង ជាកងកម្លាំងនាយកដ្ឋានប្រឆាំងចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ លោក វ៉ាន់ កុសល និងមន្ត្រីនគរបាលក្រោមឱវាទ៤នាក់ មកតុលាការពាក់ព័ន្ធ និងបទល្មើសទទួលសំណូក។

បើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា “សំណុំរឿងហ្នឹងបានដល់ស្ថាប័នអយ្យការហើយ ប៉ុន្តែតាំងពីព្រឹករហូតមកដល់រសៀលថ្ងៃនេះ នៅមិនទាន់បានចាត់ទៅព្រះរាជអាជ្ញារងណា ឲ្យបើកការស៊ើបសួរនៅឡើយទេ”។
ក៏ប៉ុន្តែ បើតាមព័ត៌មានលេចឭមិនទាន់ផ្លូវការបានបង្ហើបឲ្យដឹងថា ២.៣ថ្ងៃមុននេះ នាយកដ្ឋានប្រឆាំងចារកម្ម បានឃាត់ខ្លួនជាបន្ត បន្ទាប់មានមន្ត្រី និងអនុប្រធានការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿងញៀន៤នាក់ ពាក់ពន្ធករណី ទទួលសំណូកពីជនជាតិចិន ក្នុងបទល្មើសជួញដូរគ្រឿងញៀន រួចដោះលែងឲ្យមានសេរីភាពវិញ។
បន្ទាប់ពីឃាត់ខ្លួនមន្ត្រីនគរបាល និងអនុប្រធានការិយាល័យមក សមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងចារកម្មបានឈានទៅឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនទទួលបន្ទុកការិយាល័យទី៨។
ក្រោយពីឃាត់ខ្លួនមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនខាងលើ ទើបសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទដោយ៖មករា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


