សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះ ៣ ខេត្ត ចុះបង្ក្រាបរបាំងសាច់អួនជិត ៧ ០០០ ម៉ែត្រ
សមត្ថកិច្ចចម្រុះ ៣ ខេត្តដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល រួមជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួង និងខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ និងអាវុធហត្ថចម្រុះប្រចាំបឹងទន្លេសាប កម្លាំងសរុប ៦៧នាក់ និងមធ្យោបាយ កាណូត ១៥ គ្រឿង នៅថ្ងៃទី១៧ ខែធ្នូឆ្នាំ ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ ៣ខេត្ត។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានចុះសហការក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅព្រំប្រទល់ ៣ ខេត្តខាងលើនេះនៅរសៀលថ្ងៃទី ១៨ ខែធ្នូនេះ បានឱ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះសម្រេចបានរុះរើរបាំងសាច់អួនចំនួន ២៤កន្លែង ប្រវែង ៦ ៩០០ ម៉ែត្រ លបលូសាច់អួន ២៤ មាត់ បង្គោលចំនួន ៦៥០ ដើម និងចាក់លែងត្រីចំនួន ២៦០ គីឡូក្រាមចូលក្នុងទន្លេធម្មជាតិវិញ។
លោក លី ឡា បានបញ្ជាក់ឲ្យដឹងទៀតថា សមត្ថកិច្ចចម្រុះទាំងបីខេត្តខាងលើនេះនឹងបន្តចុះបង្ក្រាបបទល្មើសនេសាទរយៈពេល ៥ ថ្ងៃ បន្ថែមទៀត៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


