សន្តិសុខសង្គម
ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ក្រោយប្រើពាក្យសម្ដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំនៅលើបណ្តាញសង្គម
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ជាប្ដីប្រពន្ធបន្ទាប់ប្រើពាក្យសម្ដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំនៅលើបណ្តាញសង្គម។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ គ្រីនផាក តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍សមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៅលើបណ្តាញសង្គម។ ជនសង្ស័យមានឈ្មោះ សុខ លា (ប្តី) និងឈ្មោះ សុខ លីដា (ប្រពន្ធ) ខណៈលទ្ធផលនៃការធ្វើតេស្ដរកសារធាតុញៀន គឺវិជ្ជមាន។

ជនសង្ស័យទាំង២នាក់ ត្រូវបានកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


