សន្តិសុខសង្គម
ឃាត់ខ្លួនបានហើយ! ភេទទី៣ម្នាក់ និងសិស្សសាលាមួយក្រុមដែលវាយលើសិស្សស្រីម្នាក់
នៅរាត្រីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនសិស្សសាលាមួយក្រុម ក្នុងនោះមានភេទទី៣ម្នាក់ និងសិស្សស្រីចំនួន ៣នាក់ឯទៀតបានហើយ ។

សមត្ថកិច្ចបានតាមឃាត់ខ្លួនពួកគេនៅត្រង់ចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ សមត្ថកិច្ចបាននឹងកំពុងដឹកពួកកេមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

ការណ៍ចាប់ឃាត់ខ្លួននេះ ធ្វើឡើងក្រោយមានការចែកចាយវីដេអូពាសពេញបណ្ដាញសង្គម ជុំវិញសកម្មភាពសិស្សសាលាដែលជាភេទទី៣ និងបក្សពួក បានប្រើប្រាស់អំពើហិង្សាទៅលើសិស្សស្រីម្នាក់ រួមជាមួយនឹងពាក្យសម្ដីមិនសមរម្យមិនសមនឹងសម្លៀកសិស្សសាលាដែលកំពុងពាក់ទាល់តែសោះ។
ក្រោយវីដេអូសកម្មភាពប្រើប្រាស់អំពើហិង្សានេះ ត្រូវបានគេយកទៅចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុកមហាជន ជាពិសេសអ្នកដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការរិះគន់ព្រោងព្រាត ដោយចាត់ទុកថាទង្វើនេះជាទង្វើអសីលធម៌ ខ្វះគុណធម៌ ទង្វើមិនសមជាខ្លួនជាសិស្ស ទង្វើមិនសមជាទំពាំងស្នងឬស្សីទាល់តែសោះ។

ជាការកត់សម្គាល់ លើសពីការរិះគន់ទៅទៀត សាធារណមតិបានសំណូមពរឱ្យសមត្ថកិច្ចអនុវត្តន៍ច្បាប់ឱ្យតឹងរ៉ឹងជាទីបំផុតលើក្រុមក្មេងទំនើងមួយក្រុមនេះ ដើម្បីកុំឱ្យដំបៅដែលកើតចេញពីក្រុមក្មេងទំនើងមួយនេះកើតជាមហារីក ឆ្លងរីករាលប៉ះពាល់ទៅដល់យុវជនខ្មែរឯទៀត៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


