សន្តិសុខសង្គម
ឆេះផ្ទះលក់អីវ៉ាន់មួយកន្លែង នៅផ្សារតាខ្មៅថ្មី
អគ្គីភ័យបានឆាបឆេះផ្ទះមួយកន្លែងបង្កឲ្យមានការភ្ញាក់ កាលពីវេលាម៉ោង៤:១០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅផ្សារតាខ្មៅថ្មី ក្នុងភូមិដេីមមៀន១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ម្ចាស់ទីតាំងមានឈ្មោះសុទ្ធ ធីតា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ មុខរបរលក់ដូរ ក្នុងនោះសម្ភារៈខូចខាតរួមមាន ផ្ទះល្វែងទំហំ ៤m x ១៦m ធ្វេីពីថ្មលក់អីវ៉ាន់ចាបហ៊ួយ និងគ្រឿងទេសមួយចំនួន ហើយដើមហេតុដែលបង្កឲ្យមានអគ្គិភ័យនេះឡើង គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីកាមេរ៉ាសុវត្ថិភាព។ ក្នុងការពន្លត់អគ្គិភ័យនេះផងដែរ កងកម្លាំងអន្តរាគមន៍សង្រ្គោះរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានខេត្តកណ្តាលអស់១គ្រឿង។

ក្រោមការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមមៀន និងប្រជាពលរដ្ឋប្រជាការពារ បានពន្លត់អគ្គិឡ័យរលត់ជាស្ថាពរនៅវេលានៅម៉ោង១៦និង៣០នានី៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


