Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌដូនពេញ បញ្ឈប់អាជីវកម្មម្ចាស់ទូកទេសចរណ៍ដែលបោះសំរាមចូលទន្លេជាស្ថាពរ

បានផុស

នៅ

រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចបញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ និងពិន័យជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។ ការប្រើវិធានការលើម្ចាស់ទូកទេសចរណ៍នេះ បានធ្វើឡើងបន្ទាប់ពីមានការចែករំលែកវីដូសកម្មភាពម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ បោះសំរាមចូលក្នុងផ្ទៃទន្លេ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមហ្វេសបុក រដ្ឋបាលខណ្ឌបានអញ្ជើញម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកខាងលើបានអះអាងទទួលស្គាល់ថា ពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។

ក្រោយពីទទួលស្គាល់កំហុស រដ្ឋបាលខណ្ឌដូនពេញសម្រេច អប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។ ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។ បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាពរចាប់ពីថ្ងៃនេះតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម