សន្តិសុខសង្គម
សមត្ថកិច្ច៖ ភ្លើងឆេះព្រៃលិចទឹក នៅកំពង់ភ្លុកជាង១០ហិកតា ប្រហែលមកពីពលរដ្ឋរកឃ្មុំមិនបានប្រយ័ត្ន
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង០០ នាទីមានករណីភ្លើងឆេះព្រៃលិចទឹកប្រមាណជាង១០ហិកតា ស្ថិតនៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលសមត្ថកិច្ចសន្និដ្ឋានថា ប្រហែលមកពីពលរដ្ឋរកឃ្មុំមិនបានប្រុងប្រយ័ត្ន ទើបធ្វើឱ្យមានករណីឆេះនេះ។

សមត្ថកិច្ចបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ភ្លើងនៅមានឆេះតិចតួច អាជ្ញាធរកំពុងរកវិធីដើម្បីពន្លត់ ព្រោះព្រៃក្រាសគ្មានផ្លូវ ធ្វើឱ្យពិបាកយករថយន្តពន្លត់អគ្គិភ័យចូល។ សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុ គឺដោយសារប្រជាពលរដ្ឋរកឃ្មុំមិនបានប្រយ័ត្នបណ្ដាលអោយឆេះតែម្ដង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ ភ្លើងឆេះព្រៃលិចទឹកអស់ប្រហែល ១០ហិកតា ដែលនៅជិតផ្ទះប្រជាពលរដ្ឋកំពុងរស់នៅ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ៤គ្រឿង រថយន្ដស្នងការនគរបាល ៣គ្រឿងប្រើប្រាស់ អស់ទឹក១រថយន្ដ រថយន្ដអធិការដ្ឋានស្រុក១គ្រឿងប្រើប្រាស់អស់ទឹក១រថយន្ត គ្រឿងចក្រអាអិចហ្ការចំនួន ២គ្រឿង ត្រាក់ទ័រចំនួន ១គ្រឿង។ ទន្ទឹមនោះ ប្រើប្រាស់កម្លាំងទាំងសមត្ថកិច្ច ប្រជាការពារ និងប្រជាពលរដ្ឋសរុប ៤៧៥ នាក់ដោយបានប្រើប្រាស់ម៉ាស៉ីនបូមទឹក និងម៉ូទ័របូមទឹក រួមទាំងឧបករណ៍ពន្លត់ភ្លើងព្រៃ របស់សហគមន៍នេសាទ។ រហួតដល់ម៉ោង ២២និង៣៩ នាទីយប់ភ្លើងបានរលត់ទៅវិញបាន ៨០%ហើយ៕
ដោយ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


