សន្តិសុខសង្គម
ប្រធានគណៈកម្មការផ្សារអូរឫស្សីយកចិត្តទុកដាក់ពីបញ្ហាបរិស្ថានអនាម័យនៅបរិវេណផ្សារជាប្រចាំ
ដោយមានការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានណែនាំដល់គណៈកម្មការផ្សារក៏ដូចជាសន្តិសុខសណ្ដាប់ធ្នាប់ផ្សារអូរឫស្សី ឲ្យបន្តយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់ជាប្រចាំដើម្បីរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ក្នុងបរិវេណផ្សារឲ្យបានល្អប្រសើរ។ ជាពិសេសបានបាញ់ទឹកលាងសំអាត ជាប្រចាំសប្តាហ៍ដើម្បីមិនឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ទីតាំងដែលមានជាតិខ្លាញ់ និងដីប្រឡាក់ ជូនដល់អតិថិជនចូលផ្សារក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារផងដែរ ធ្វើយ៉ាងណាឲ្យមាន ផាសុកភាព សោភ័ណ្ឌភាព និងអនាម័យស្អាតល្អ។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សីបានលើកឡើងថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ គឺគណៈកម្មការត្រូវយកចិត្តទុកជាប្រចាំ មិនឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ជាពិសេសទីតាំងលក់សាច់ជ្រូក ត្រីងៀត ជាដើម ដែលមានជាតិខ្លាញ់ ក្លិន និងដីប្រឡាក់ ដើម្បីជួយបាញ់ទឹកលាងសំអាត បរិស្ថានអនាម័យឲ្យល្អប្រសើរ។ ដូច្នេះក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារ លោកបានបញ្ជាក់ថាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ និងបានយកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍ ធ្វើការបាញ់ទឹកសាប៊ូ លាងសំអាត ក្នុងបរិវេណផ្សារ ជាប្រចាំ។

លោកប្រធានគណៈកម្មការផ្សារអូរឬស្សី បន្ថែមទៀតនោះ ក្រៅពីការបាញ់ទឹកលាងសំអាត បរិស្ថានអនាម័យ នោះ កម្លាំងគណៈកម្មការផ្សារនៅតែបន្តយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ជុំវិញបរិវេណផ្សារជៀសវាងបង្កការកកស្ទះដល់ពលរដ្ឋដែលដំណើរឆ្លងកាត់ផ្សារ ឬចេញចូលផ្សារជាដើម៕
អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


