សន្តិសុខសង្គម
ជនដៃដល់ក្នុងករណីកាប់សម្លាប់ស្ត្រីវ័យចំណាស់ក្នុងខេត្តបាត់ដំបងត្រូវបានឃាត់ខ្លួន
ជនសង្ស័យម្នាក់ដែលជាឃាតករសម្លាប់ស្ត្រីវ័យចំណាស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគោ ក្រុងបាត់ដំបង កាលពីជាងមួយសប្តាហ៍កន្លងទៅ ត្រូវបានចាប់ខ្លួនបានហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច តាមប្រមាញ់រហូតឆ្លងខេត្តទៅដល់ទឹកដីខេត្តប៉ៃលិន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ វេលា១៣និង១០នាទីនៅចំណុចក្រុមទី០៦ ភូមិច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះកង់មួយគ្រឿងប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ហោ ប៉ុក ភេទ ស្រី អាយុ៨៤ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុខាងលើបណ្តាល ឱ្យស្លាប់នៅកន្លែងកើតហេតុហើយជនសង័្សយបានជិះកង់គេចខ្លួនចេញពីកន្លែងកើតហេតុ។
ភ្លាមៗក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាលបានចុះអន្តរាគមន៍តាមចាប់ខ្លួនជនសង័្សយខាងលើក្នុងខណៈ ដែលជននេះបានយកកង់ទៅទម្លាក់ចោលហើយបន្តគេចខ្លួនចូលទៅក្នុងព្រៃ ភ្នំចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ផ្តើមពីការស្រាវជ្រាវជនសង័្សយរូបនេះមានឈ្មោះសឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំបច្ចុប្បន្នរស់នៅអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាជនដែលប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ត្រូវបាននាំខ្លួនយកទៅ ធ្វើការអប់រំបន្សាបគ្រឿងញៀននៅក្នុងស្រុកបវិលម្ដងរួចមកហើយ។
ចាប់តាំពីពេលកើតហេតុរហូតមកដល់ពេលនេះ គឺមានរយៈពេល៨ថ្ងៃមកហើយ ទីបំផុតនៅវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនជនសង័្សយខាងលើបាននៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យរូបនេះ កំពុងធ្វើដំណើរតាមព្រៃក្បែរជើងភ្នំជិតផ្ទះរបស់ខ្លួន ។

យោងតាមការអះអាងរបស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងរយៈពេល៨ថ្ងៃកន្លងទៅនេះ បើយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង កងកម្លាំងបានធ្វើការតាមប្រមាញ់គ្រប់ច្រកល្ហក និងគ្រប់ទិសដៅ ខណៈដែលមានការសង្ស័យ ទីបំផុតជូនសង្ស័យត្រូវបានចាប់ខ្លួន ដែលបច្ចុប្បន្នកំពុងធ្វើការនាំខ្លួនមកកាន់ស្នងការសហគលបាលខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


