សន្តិសុខសង្គម
សមត្ថកិច្ចខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ក្រោយលួចគ្រឿងអលង្ការពលរដ្ឋ
កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវក្រុមជនសង្ស័យចំនួន ៣ នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងផ្ទះ កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ០៩ និង ៣០ នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពពីជនរងគ្រោះឈ្មោះ ខៀង រតនៈ ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ និងប្ដី បានចេញពីផ្ទះជួលគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅលក់ខ្ញីនៅផ្សារបន្លែកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ បានឲ្យដឹងបន្តថា ខ្លួនបានទុកកាបូបស្ពាយពណ៌ខ្មៅចំនួន ០២ ក្នុងបន្ទប់ឡៅតឿ។ ក្នុងកាបូបទាំងពីរនោះ កាបូបមួយ មានលុយចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល) និងកាបូបមួយទៀត មានចិញ្ចៀនមាសចំនួន ០១ វង់ និងខ្សែកប្លាទីនចំនួន ០១ ខ្សែ ដោយឲ្យកូនប្រុសនៅចាំផ្ទះតែម្នាក់ឯង។ លុះដល់វេលាម៉ោង ១១ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ខ្លួន និងប្តីបានត្រឡប់ពីលក់ដូរមកដល់ផ្ទះវិញ ហើយបានឡើងទៅបន្ទប់ឡៅតឿ ដើម្បីយកលុយឲ្យថ្លៃអីវ៉ាន់គេ ស្រាប់តែបាត់លុយក្នុងកាបូបចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល) រួចជនរងគ្រោះក៏បើកមើលកាបូប ០១ ទៀត ក៏បានបាត់ខ្សែកប្លាទីនចំនួន ០១ ខ្សែ និងចិញ្ចៀនមាសចំនួន ០១ វង់ ពីក្នុងកាបូបខាងលើ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ដើម្បីស្រាវជ្រាវរកជនសង្ស័យ។ ក្នុងនោះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ ក៏ឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០២ នាក់ បានដើរចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ។

ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះរួច កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ ភេទប្រុស អាយុ ២៣ ឆ្នាំ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួន (ជនសង្ស័យឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ) និងបក្ខពួកឈ្មោះ គី កាមុត ហៅ ហម ភេទប្រុស អាយុ ២១ ឆ្នាំ ពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ (ចិញ្ចៀនមាស និងខ្សែកប្លាទីន) ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


