សន្តិសុខសង្គម
ឆេះផ្ទះលក់ចាប់ហួយ ១ ល្វែង ទាំងស្រុង ក្បែរវត្តចាស់ នៅខណ្ឌជ្រោយចង្វារ
អគ្គិភ័យ បានលេបត្របាក់ផ្ទះលក់អីវ៉ាន់ចាប់ហួយ ០១ ល្វែង យ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យឆេះទាំងស្រុង បន្សល់តែកម្ទេចផេះ។

គ្រោះអគ្គិភ័យនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១ និង ២០ នាទីរសៀល ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នៅខាងក្រោយវត្តចាស់ តាមបណ្ដោយផ្លូវវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍ដំបូងគេ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងទុស្សេខ្សែភ្លើង ខណៈនោះគាត់ក៏រត់ចេញពីក្នុងផ្ទះមកមើល ស្រាប់តែឃើញភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្នែកខាងក្រោយ នៃផ្ទះលក់ចាប់ហួយទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាជញ្ជូនអីវ៉ាន់ចេញ។

ហេតុការណ៍នេះដែរ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ ដើម្បីជួយបន្តទាក់ទងរករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីកុំឲ្យរាលដាលដល់ផ្ទះក្បែរខាង។
អគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះ ០១ ល្វែង ធ្វើពីឈើប្រក់ស័ង្កសី និងខាងមុខលក់អីវ៉ាន់ចាប់ហួយ រងការខូចខាតទាំងស្រុង។ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងខាងលើជាង ១០ គ្រឿង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ។ ដោយឡែកចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ ៖ រដ្ឋា











-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


