សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ៖ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចបាននិងកំពុងញុះញង់ឲ្យពលរដ្ឋចូលរួមក្នុងចលនាបដិវត្តន៍ពណ៌
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានលលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចបាននិងកំពុងញុះញង់អោយប្រជាពលរដ្ឋចូលរួមក្នុងចលនាបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការលើកឡើងរបស់អភិបាលខណ្ឌឬស្សីកែវនេះ ធ្វើឡើងនៅពេលដែលអញ្ជើញចុះជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងវិហារអុីស្លាមគីឡូម៉ែត្រលេខ៩ និងគណៈនាយក សាលាអុីស្លាមគីឡូម៉ែត្រលេខ៩ ដើម្បីជម្រាបព័ត៌មានពីសភាពការណ៍ទូទៅក្នុងមូលដ្ឋានខណ្ឌ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

លោកអភិបាលខណ្ឌបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមទាំងនោះ បាននឹងកំពុងអូសទាញប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

តំណាងគណៈគ្រប់គ្រងវិហារអុីស្លាមគីឡូម៉ែត្រលេខ៩ និងគណៈនាយកសាលា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលពន្យល់បន្ថែមទៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដែលបានបញ្ជាក់អោយបានដឹងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម មិនមែនជាគម្រោងអភិវឌ្ឍន៍រួម ឬចូលហ៊ុនគ្នា និងមិនមែនការបាត់បង់ទឹកដីដូចការចោទប្រកាន់នោះឡើយ ពោលជាតំបន់ខ្មែរ គ្រប់គ្រងដោយខ្មែរ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


