សន្តិសុខសង្គម
ព្រំប្រទល់ខេត្តកណ្ដាល និងភ្នំពេញ សមត្ថកិច្ចដាក់គោលត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីការពារសុវត្ថិភាព
កងកម្លាំងចម្រុះបន្តប្រចាំការនៅតាមព្រំប្រទល់ខេត្តកណ្ដាល និងរាជធានីភ្នំពេញតាមគោលដៅសំខាន់ៗ បន្តធ្វើការត្រួតពិនិត្យនៅមធ្យោបាយធ្វើដំណើរទាំងឡាយដែលមានការសង្ស័យ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ក្រុមបាតុករដែលព្យាមចង់ធ្វើបាតុកម្ម។

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យនៅតាមផ្លូវជាតិសំខាន់ដែលចូលមករាជធានីភ្នំពេញ ដោយសារតែមានការញុះញង់អូសទាញ ការបំផុសបំផុលឱ្យមានការប្រមូលផ្ដុំតវ៉ាប្រឆាំង និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
នាថ្ងៃទី១៨សីហានេះ នៅផ្លូវជាតិលេខ៣ និងលេខ៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល និងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានដាក់គោលដៅត្រួតពិនិត្យសន្តិសុខ សណ្ដាប់ធ្នាប់ ជៀសវាងមានក្រុមឆ្លៀតឱកាសជ្រុលនិយមដែលចង់ចូលមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញ ដើម្បីផ្ដួលរំលំតាមការអំពាវនាវរបស់ក្រុមប្រឆាំងទុច្ចរិតក្រៅប្រទេស។
ការត្រួតពិនិត្យនេះក៏ដើម្បីរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក៏ដូចជាបញ្ហាសន្តិសុខទូទៅជូនប្រជាពលរដ្ឋអ្នកដំណើរកុំឱ្យមានការព្រួយបារម្ភភ័យខ្លាច៕
អត្ថបទ៖ ម៉េង








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


