សន្តិសុខសង្គម
អគ្គិភ័យឆេះព្រះវិហារក្នុងវត្តផ្ចឹកជ្រុំ សមត្ថកិច្ចប្រើពេល៤ម៉ោងទើបគ្រប់គ្រងបាន
មានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ អំឡុងម៉ោង៩យប់ ចំណុចវត្តផ្ចឹកជ្រុំ ស្ថិតក្នុងភូមិចានទៀប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយអគ្គីភ័យឆេះព្រះវិហារ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិកានគរបាលស្រុកត្រាំកក់បានឱ្យដឹងថា ពិតជាមានភ្លើងឆេះព្រះវិហារនៅចំណុចខាងលើពិតមែន។ លោកអធិការបន្តថា ក្រោយទទួលដំណឹង លោកបានបញ្ជាកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានចុះសហការជួយអន្តរាគមន៍ភ្លាមៗ រហូតដល់ម៉ោង១រំលងអាធ្រាត្រទើបភ្លើងរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ប្រើអស់ទឹកចំនួន០៨ឡាន ក្នុងនោះ រថយន្តស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចំនួន ០១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកទ្រាំង ចំនួន ០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកបាទី ចំនួន០១គ្រឿង។

ក្នុងហេតុការអគ្គិភ័យនេះដែរសម្ភារៈដែលខូចខាតមាន ព្រះវិហារឆេះខូចខាតអស់៥០ភាគរយ ទៀនវស្សាចំនួន៣០គូ និងសម្ភារៈផ្សេងៗមួយចំនួន។ បណ្ដាលឱ្យរងរបួសស្រាលមនុស្សប្រុស០២នាក់។ ចំពោះមូលហេតុសមត្ថកិច្ចស្រុកត្រាំកក់បញ្ជាក់ថា បណ្ដាលមកពីព្រះសង្ឃដុតភ្លើងទៀនក្នុងព្រះវិហារ មិនពន្លត់ ទើបឆេះរាលដាលដល់ព្រះវិហារបែបនេះតែម្តងទៅ៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ