Connect with us

សន្តិសុខសង្គម

វត្ត តិក្ខប្បញ្ញោ កំពុងរៀបចំតែងលម្អ សម្រាប់ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

បានផុស

នៅ

ពីធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បានខិតជិតចូលមកដល់ ព្រះសង្ឃ និងគណកម្មាធិការវត្តអារាម បាននិងកំពុងរៀបចំតុបតែង ចងទង់ជាតិ ទង់សាសនា រោង អំពូលភ្លើង ផ្កាភ្ញី ពូនភ្នំខ្សាច់ ដើម្បីទទួលពុទ្ធបរិស័ទជិតឆ្ងាយចូលរួមតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះភិក្ខុ សាង សម្បត្តិ ព្រះគ្រូសូត្រស្តាំ គង់នៅវត្ត តិក្ខប្បញ្ញោ មានសង្ឃដីកាថា «វត្ត តិក្ខប្បញ្ញោ» បាននិងកំពុងរៀបចំតាក់តែងរៀបចំ​ជួសជុល តែង​លម្អ មានការ​រៀបចំ​ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ រួមជាមួយ​នឹង​ទង់​សក្ការបូជា​ផ្សេងៗ ទៅតាម​ទី​បូជនីយដ្ឋាន មានដូចជា​ ព្រះពុទ្ធ​រូប និងមហាពោធិព្រឹក និងពូនភ្នំខ្សាច់ជាដើម ដែលតាក់តែអោយស្អាតសមរម្យផងដែរ។ ក្នុងមួយឆ្នាំៗ ពុទ្ធបរិស័ទកើនឡើងជាលំដាប់ទាំងក្មេង និងចាស់ ការកើនឡើងនេះមានផលវិជ្ជមាន សម្រាប់វិស័យព្រះពុទ្ធសាសនា។

ព្រះភិក្ខុ សាង សម្បត្តិ បានមានសង្ឃដីកាបន្តថា «ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ជា​បុណ្យប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​របស់​ពុទ្ធសាសនិក​ជនខ្មែរ​គ្រប់ៗ​រូប​ ដែល​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​»។ ពិធីបុណ្យ​នេះ ប្រារព្ធ​ឡើង​ដើម្បី​កាន់បិណ្ឌ ជាពិធីដែលគេចាប់ធ្វើឡើងតាំងពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីនេះធ្វើឡើងចំនួន១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលធ្វើមរណកាលទៅ។

ក្រៅពីនេះ នៅក្នុងចន្លោះរយៈពេល១៥ថ្ងៃ នៃការដាក់បិណ្ឌ និងកាន់បិណ្ឌ រាល់ព្រឹកព្រលឹម ពុទ្ធបរិសុទ្ធតែងតែបាននាំយកនូវចង្ហាន់ ដែលមានទាំងម្ហូបអាហារ នំចំណី ភេសជ្ជៈ បង្អែម និងបច្ច័យយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ញាតិកាទាំង៧សន្តាន ដោយប្រជាជនខ្មែរតែងជឿថាមគ្គផលដែលបានធ្វើ នឹងឧទ្ទិសទៅដល់អ្នកដែលបានចែកឋានទៅ ដើម្បីបានកើតនៅក្នុងទីឋានណាមួយដែលល្អ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម