សន្តិសុខសង្គម
អាជ្ញាធរខណ្ឌឬស្សីកែវចុះពិនិត្យសិប្បកម្មផលិតទឹកកកមួយកន្លែងក្រោយមានពាក្យបណ្ដឹងពីពលរដ្ឋ
ទីតាំងសិប្បកម្មផលិតទឹកកកមួយកន្លែងក្នុងខណ្ឌឬស្សីកែវ ត្រូវបានប្រជាពលរដ្ឋនាំគ្នាដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរក្រោយមានការលេចធ្លាយអាម៉ូរញាក់ប៉ះពាល់ដល់សុខភាព។

លោក ស្មាស់ រិទ្ធី អភិបាលខណ្ឌស្ដីទី កាលពីព្រឹកថ្ងៃទី៩ ខែតុលា បានដឹកនាំក្រុមការងារចុះទៅទីតាំងសិប្បផលិតទឹកកក ស្ថិតក្នុងសង្កាត់ប្ញស្សីកែវ ដែលមានម្ចាស់ឈ្មោះ តាន់ អេងប៉ោ ក្រោយមានការប្តឹងពីប្រជាពលរដ្ឋជិតខាងលើករណីលេចធ្លាយឧស្ម័នអាម៉ូរញាក់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ។
ពេលកម្លាំងអាជ្ញាធរចុះទៅដល់ទីតាំងផលិតទឹកកខាងលើ ម្ចាស់ទីតាំងបានបញ្ជាក់ថា សិប្បកម្មរបស់លោកបានធ្វើការជួសជុលកែលម្អរួចរាល់កាលពីវេលាម៉ោង២និង៣០ នាទីយប់នៅថ្ងៃខែឆ្នាំដដែល។

ដោយឡែកចំពោះគុណភាពទឹកកក យោងទៅតាមច្បាប់គ្រប់គ្រង់សិប្បកម្ម គឺក្នុង៣ខែត្រូវយកសំណាកទៅពិនិត្យម្ដង បើពិនិត្យលទ្ធផលទាំងនោះមិនត្រឹមត្រូវទៅតាមស្តង់ដាទឹកកក សម្រាប់ឲ្យប្រជាពលរដ្ឋទទួលទានទេ មន្ទីរជំនាញនឹងណែនាំឲ្យរោងចក្រទឹកកកដែលផលលិតនេះកែតម្រូវទៅតាមស្តង់ដាទឹកកកល្អ ដែលអាចលក់ជូនប្រជាពលរដ្ឋក្នុងការទទួលទាន ដោយត្រូវគិតពីបញ្ហាសុខភាពជាធំ មិនមែនចេះតែលក់ឲ្យដាច់មិនគិតគួរពីសុខភាពពលរដ្ឋនោះទេ សំខាន់ត្រូវគិតគួរពីសុខភាពពលរដ្ឋ ។

ជាមួយគ្នានេះក្រុមការងារបានណែនាំទៅម្ចាស់រោងចក្រដូចខាងក្រោម:
១.ផ្អាកដំណើរការអាជីវកម្មជាបណ្ដោះអាសន្នរង់ចាំមន្ទីរជំនាញចុះត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរួចរាល់សិនទើបអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ។
២.ណែនាំឲ្យម្ចាស់អាជីវកម្មត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងបង្ករលក្ខណៈប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


