សន្តិសុខសង្គម
នគរបាលពន្លត់អគ្គិភ័យ ចុះផ្សព្វផ្សាយ និងបង្ហាត់បង្រៀនវិធីទប់ស្កាត់គ្រោះអគ្គិភ័យដល់ម្ចាស់អាជីវកម្ម
ដោយមានការយកចិត្តទុកដាក់ពី និងណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យការិយាល័យនគរបាលជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះផ្សព្វផ្សាយអប់រំ និងការបង្ហាត់បង្រៀនពីវិធីប្រើប្រាស់ បង្ការទប់ស្កាត់គ្រោះអគ្គិភ័យដល់ពលរដ្ឋតាមខ្នងផ្ទះ និងម្ចាស់អាជីវកម្មដើម្បីងាយស្រួល ជួយសង្គ្រោះបឋម។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន់ ប្រធានការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ អ៊ុ ចន្ទថា និងលោកវរសេនីយ៍ទោ ញូង ចាន់ធី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្ថិតនៅ ខណ្ឌចំការមន និងខណ្ឌដង្កោ។

ការចុះផ្សព្វផ្សាយនៅមូលដ្ឋានទាំង២ខណ្ឌក្នុងចំណោមខណ្ឌទាំង១៤ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នគរបាលចុះបានចំនួន ១៨ទីតាំង ក្នុងនោះកំម្លាំងជំនាញ បានណែនាំឱ្យបានយល់ដឹងពីគ្រោះអគ្គិភ័យ ក៏ដូចជាវិធីបង្ការ និងវិធីសង្គ្រោះបឋម រួមមាន៖ ពីរបៀបប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យ និងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ។ ណែនាំប្រជាពលរដ្ឋ អំពីការប្រេីប្រាស់ហ្គាស និងប្រព័ន្ធអគ្គិសនី ឬសារធាតុផ្សេងៗ ដែលអាចបង្កអោយកេីតមានគ្រោះថ្នាក់អគ្គិភ័យ។ ដាស់តឿនក្រេីនរំលឹក ប្រជាពលរដ្ឋ មុនពេលចាកចេញពីលំនៅដ្ឋាន អោយពិនិត្យលេីការបិទបារ៉ែតភ្លេីង បិទប្រព័ន្ធហ្គាស និងពន្លត់ធូបទៀន។ និងណែនាំបុគ្គលិក កម្មករ ឱ្យបានដឹងពីវិធីជម្លៀសខ្លួនពេលមានហេតុការណ៍ អគ្គិភ័យ និងសង្គ្រោះបឋម។

ពលរដ្ឋបានសម្ដែងក្ដីរីករាយ សប្បាយចិត្ត និងថ្លែងអំណរអរគុណដល់នគរបាល ដែលបានចំណាយពេលវេលាចុះតាមខ្នងផ្ទះ បង្ហាត់បង្រៀនពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវ និងអាចជួយសង្គ្រោះខ្លួនឯងបានមួយជំហាន ក្នុងករណីមានអគ្គិភ័យកើតឡើង។ អាជ្ញាធរក៏បានអំពាវនាវដល់ពលរដ្ឋ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងបង្កករណីអគ្គិភ័យ ព្រោះអគ្គិភ័យបានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សផងដែរ៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន