Connect with us

សន្តិសុខសង្គម

តុលាការចោទបុរសស្រវឹងបើកបរបំពានភ្លើងស្តុប បុកមនុស្សស្លាប់ និងរបួស ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ

បានផុស

នៅ

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀងផ្ទាត់លើភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ដែលជាអ្នកបើកបររថយន្តម៉ាក LEXUS NX200T ក្នុងស្ថានភាពស្រវឹង និងមិនគោរពភ្លើងសញ្ញាចរាចរណ៍ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ» តាមមាត្រា ៨៣ និង មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។  នេះបើតាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែធ្នូ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ អ្នកនាំពាក្យ បានឱ្យដឹងថា តំណាងអយ្យការ បានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមរម្លឹកថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣ និង១២នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខស្ថានីយ៍ប្រេង TOTAL លើផ្លូវលេខ១៨២ ប្រសព្វផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT- 4562 បើកបរក្នុងល្បឿនលឿន និងក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦២ Mg/L បានបើកបរមិន គោរពភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបពណ៌ក្រហម) ទៅបុកចំកណ្តាលម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KF-2588 រួចបន្តទៅបុកម៉ូតូ០១គ្រឿងទៀតម៉ាក SUZUKI LETs ពណ៌សលាយ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HA-1977។

ករណីនេះ បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ពិដោរ សាន់ដេរ ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ញឹក សុវណ្ណនាគរាជ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ចំណែកឯអ្នកបើកបរម៉ូតូមួយគ្រឿងទៀត ឈ្មោះ ញិល ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម