Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌ​ លំអិតពីសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់បង្កដោយឧក្រិដ្ឋជនជនជាតិវៀតណាមនៅក្រុងបាវិត

បានផុស

នៅ

ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវដកហូតវត្ថុតាងមួយចំនួនជាបន្តបន្ទាប់ និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមសរុបចំនួន១២នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំង និងជំរិតទារប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី២មករា នេះថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម បានទៅដកប្រាក់នៅទីតាំងប្តូរប្រាក់មួយកន្លែងក្នុងក្រុងបាវិតចំនួន១ម៉ឺនដុល្លារអាមេរិក។ របាយការណ៍បន្ថែមថា មុនពេលជនសង្ស័យមកដកប្រាក់ គឺជនសង្ស័យ និងបក្ខពួក៣នាក់ទៀត បានចូលទៅកាស៊ីណូយីហោ ហ្គោតឡាក់ ដែលមានទីតាំងទល់មុខកន្លែងដកប្រាក់។ បន្ទាប់ពីដកប្រាក់រួច ជនសង្ស័យទាំង៤នាក់ បានឡើងជិះរថយន្ត១គ្រឿង ម៉ាកLEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8559។​

ដល់ថ្ងៃទី២​ ខែមករា ឆ្នាំ២០២៥ កម្លាំញជំនាញបានស្រាវជ្រាវរកឃើញរថយន្តម៉ាកស្ដារិចពណ៍ស ពាកស្លាកលេខ2BV-8092 ដែលក្រុមជនសង្ស័យ​ចាប់ជនរងគ្រោះ​យកទៅបង្ខាំង​ ជំរិតទារប្រាក់ និងបានដកយករថយន្តនោះនៅចំណុច​កាស៊ីណូថៃថេន​ វេលាម៉ោង៤​និង១០នាទីល្ងាច និងខ្នោះដៃ១គូ ច្រវ៉ាក់២ខ្សែ ស្កុតរុំ២ដុំ ញញួរ១ ស្រោមដៃ១ថង់ ខ្សែរឹតចងមួយចំនួន។

បន្ទាប់ពីបើកការស្រាវជ្រាវ កម្លាំងជំនាញបានអញ្ជើញម្ចាស់រថយន្តឈ្មោះ​​ អាត កន​ យកមកសាកសួរនៅអធិការដ្ឋានក្រុងបារិត​​បានបំភ្លឺថា​​ ខ្លួនបានជួលរថយន្តខាងលើឲ្យទៅឈ្មោះ​ BUIHUY QUYEN ភេទប្រុស​ ជនជាតិវៀតណាម កាន់លិខិតឆ្លងដៃលេខC6837837 កាលពីថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ២០២៤​ ក្នុងតម្លៃ​​ ៦៥០​​ដុល្លារអាមេរិក​ (ប្រាំមួយរយហាសិបដុល្លារអាមេរិក) ក្នុងមួយខែយកទៅប្រើប្រាស់បន្ត។

តាមរយៈកាមេរ៉ាសុវតិ្ថភាពពីកាស៊ីណូ ថៃថេន នៅថ្ងៃទី២៨​ ឈានចូលថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២៤​ វេលាម៉ោង​១២និង២៩នាទីរំលងអធ្រាត្រ បានឃើញរថយន្តខាងលើ យកមកចតទុកក្នុងបរិវេនកាស៊ីណូ ហើយអ្នកបើកបររថយន្តនោះ បានដើរចេញហើយគេចខ្លួនបាត់។ ចំពោះរថយន្តស្តារិច និងសម្ភារៈខាងលើបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ១០ នាទីutes មុន

មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

UN៖ មីយ៉ាន់ម៉ាស្ថិតលើផ្លូវទៅរក​ការបំផ្លាញខ្លួនឯង ប្រសិនបើអំពើហិង្សាមិនបញ្ចប់

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្រ្តីឆ្នើមកម្ពុជា ៤រូប ត្រូវបានតែងតាំងឱ្យរៀបចំឯកសារប្តឹងទៅ ICJ ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ

កីឡា២៩ នាទីutes មុន

ម៉ឺន មេឃា ទៅ Knock Out លើកដំបូង ជួបម្ចាស់ផ្ទះជប៉ុន មានប្រវត្តិ ៥ ឆ្នាំចុងក្រោយចាញ់ ២ដង

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ប្រធានចារកម្ម​អ៊ុយក្រែន៖ មីស៊ីល​កូរ៉េ​ខាង​ជើង​បាញ់​គោលដៅ​ច្បាស់​ជាង​មុន ព្រោះ​មាន​រុស្ស៊ី​ជួយ

សន្តិសុខសង្គម១៨ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម

Sokha Hotels

ព័ត៌មានពេញនិយម