Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញអធិការកិច្ចម្ហូបអាហារ ដុតបំផ្លាញទឹកដោះគោស្រស់ជាង៩តោន

បានផុស

នៅ

មន្រ្តីជំនាញអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង បានដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ជាង ៩តោន បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់បាន។ ការដុតកម្ទេចចោលផលិតផលទឹកដោះគោស្រស់ជាង៩តោននេះ គឺធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោយពីរកឃើញនៃការដឹកជញ្ជូនពុំមានលក្ខណៈសមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ (ដឹកជញ្ជូនពុំបានត្រឹមត្រូវ)។

តាមរបាយការណ៍របស់អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតបប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ មីនានេះថា ផលិតផលទឹកដោះគោស្រស់ដែលត្រូវដុតបំកម្ទេចចោលនេះមានចំនួន ២១២ កេស ស្មើនឹង ១០,៦០០ដប ទម្ងន់សរុប ៩,៥៤០គីឡូក្រាម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម