សន្តិសុខសង្គម
អភិបាលខេត្តកណ្តាល ជំរុញក្រុមបច្ចេកទេសពន្លឿនការសាងសង់ប្រព័ន្ធលូក្នុងក្រុងតាខ្មៅឲ្យរួចរាល់មុនរដូវភ្លៀងធ្លាក់
លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាល បានណែនាំ និងជំរុញឲ្យក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងនៅលើផ្លូវលេខ១០៨ ក្នុងក្រុងតាខ្មៅ ត្រូវពន្លឿនការសាងសង់ឲ្យរួចរាល់មុនពេលរដូវវស្សាចូលមកដល់ ដើម្បីបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ជាមួយនឹងការជំរុញនេះ លោកអភិបាលខេត្តក៏ណែនាំឲ្យក្រុមការងារសាងសង់ប្រកបដោយស្តង់ដារ និងបច្ចេកទេសផងដែរ។

ការណែនេះ ធ្វើឡើងនៅពេលលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យគម្រោងដាក់ប្រព័ន្ធលូលើផ្លូវលេខ១០៨ ប្រវែង ៧៩០ ម៉ែត្រ និងប្រឡាយរំដោះទឹកខ្សែទី៣ ប្រវែង១,៨៥១ម៉ែត្រ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។

បើតាមលោក គួច ចំរើន ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាតែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច ពេលដែលមានភ្លៀងខ្លាំងម្ដងៗ។ លោកបានណែនាំឲ្យក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿន និងត្រូវបញ្ចប់គម្រោងមុនរដូវភ្លៀងធ្លាក់ខាងមុខនេះប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ចៀសការជន់លិច កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។

លោកអភិបាលខេត្ត ក៏សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក្នុងកំឡុងពេលអនុវត្តគម្រោង សូមមេត្តាយោគយល់អធ្យាស្រ័យ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ បង្កការរំខានដល់ការរស់នៅ ប៉ុន្តែនៅពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា គម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង៧៩០ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ម៉ែត្រ គុណ ២ម៉ែត្រ គ្រោងនឹងបញ្ចប់នៅចុងខែសីហា ខាងមុខនេះ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ម៉ែត្រគូប ទៅ៦០០០ម៉ែត្រគូប ក្នុង១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


