កីឡា
កាន់ ម៉េងហុង ធ្វើការធ្ងន់នៅបារាំង ដណ្តើមខ្សែក្រវាត់ WKN ប៉ះម្ចាស់ផ្ទះម្ចាស់ខ្សែក្រវាត់៣ស្ថាប័ន
កីឡាករគុនខ្មែរ កាន់ ម៉េងហុង ទទួលបានឱកាសថ្មី ដោយក្លាយជាកីឡាករ កម្ពុជា ដំបូងគេ នឹងត្រូវចេញទៅប្រទេស បារាំង ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក WKN World Bantamweight នៅថ្ងៃ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ស្ថាប័ន WKN បានប្រកាសជាផ្លូវការកាលពីថ្ងៃ ចន្ទ ទី ១៣ ខែ តុលា ឆ្នាំ ២០២៥ ថា កីឡាកររបស់ក្លិប KKIF កាន់ ម៉េង ហុង នឹងត្រូវឆ្លងទ្វីបទៅប្រទេស បារាំង ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WKN World Champions ទម្ងន់ស្រាល ទល់នឹងកីឡាករសញ្ជាតិ បារាំង Akram Hamidi។
តាមរយៈប្រវត្តិត្រួសៗ កីឡាករបារាំង Akram Hamidi អាចត្រូវបានគេចាត់ទុកជាកីឡាករជើងខ្លាំងម្នាក់នៅក្នុងប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម។ បច្ចុប្បន្ន កីឡាករមានវ័យ ២៦ ឆ្នាំ និងកម្ពស់ ១.៧០ ម៉ែត្រ កំពុងគ្រងខ្សែក្រវាត់ពិភពលោក ៣ ស្ថាប័នធំៗ ក្នុងនោះមានខ្សែក្រវាត់ស្ថាប័ន WKN ២ ខ្សែ រួមមានខ្សែក្រវាត់ WKN European Oriental Rules និង WKN World K-1 Flyweight។ ដោយឡែក ២ ស្ថាប័នទៀតរួមមាន WBC អន្តរជាតិ និង ISKA World Flyweight។

Akram Hamidi ជាកីឡាករម្នាក់ មានជំនាញលើការប្រកួតលក្ខណៈឃីកបុកស៊ីង។ រូបគេធ្លាប់ឆ្លងកាត់ការប្រកួតអាជីពចំនួន ៣៨ ដង ឈ្នះ ៣២ ដង (ផ្តួលដៃគូឱ្យសន្លប់ ២០ ដង) ចាញ់ ៥ ដង និងស្មើ ១ ដង។ ក្នុងចំណោមការប្រកួតទាំងនោះរូបគេធ្លាប់ប្រកួតនៅសង្វៀន ONE ៤ លើក ហើយជាលទ្ធផល គឺឈ្នះ ២ និងចាញ់ ២។ ក្រៅអំពីការប្រកួត ឃីគបុកស៊ីង រូបគេក៏ធ្លាប់ប្រកួតសកលបាន ១ ដងផងដែរ ក្នុងនោះរូបគេទទួលជ័យជម្នះដោយពិន្ទុ។

ក្រឡេកមកកាន់កីឡាករ កាន់ ម៉េងហុង វិញ បច្ចុប្បន្ន ជាកីឡាករលំដាប់ A ម្នាក់របស់ កម្ពុជា ក្នុងទម្ងន់ ៥៤ គីឡូក្រាម។ កីឡាកររបស់ក្លិប KKIF រូបនេះ ក៏ធ្លាប់ចេញទៅប្រឡូកនៅក្រៅប្រទេសច្រើនផងដែរ ក្នុងនោះមានទាំងឈ្នះ និងចាញ់ ប៉ុន្តែការប្រកួតដែលចាប់អារម្មណ៍ គឺ ម៉េងហុង ធ្លាប់ប្រកួតនៅសង្វៀន K-1 ដែលជាសង្វៀនដ៏ធំរបស់ ជប៉ុន កាលពីខែ សីហា ឆ្នាំ ២០២៤ ដែលពេលនោះរូបគេបានចាញ់កីឡាករម្ចាស់ផ្ទះ ជប៉ុន Akihiro Kaneko ដោយសន្លប់ទឹកទី ៣។
យ៉ាងណា នេះជាឱកាសថ្មីមួយទៀតសម្រាប់កីឡាករគុនខ្មែរម្ចាស់ខ្សែក្រវាត់ស្ថាប័ន IPCC Kun Khmer ដែលត្រូវចេញទៅប្រកួតនៅ អឺរ៉ុប ជាលើកដំបូង ដើម្បីដកស្រង់បទពិសោធថ្មី ក៏ដូចជាស្តារប្រជាប្រិយភាពរបស់ខ្លួននៅទីនោះ ក្នុងនាមជាកីឡាករគុនខ្មែរតំណាងឱ្យ កម្ពុជា ម្នាក់៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


