Connect with us

កីឡា

ចប់​វគ្គ​សន្សំពិន្ទុក្នុង​ពូល ​កម្ពុជា បាន​ឡើង​លើ​២​ប្រទេស ក្នុង​តារាងចំណាត់​ថ្នាក់​​ក្លិប​ AFC

បានផុស

នៅ

ចំណាត់​ថ្នាក់​ក្លិប​បាល់ទាត់​កម្ពុជា បាន​​ហក់​ឡើង​លើ ឥណ្ឌូណេស៊ី និង ហុងកុង បន្ទាប់​ពីក្រុម​ភ្នំពេញ​ក្រោន និង ព្រះខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​ល្អ​ដូច​គ្នា នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ AFC Challenge League ដែល​ទើប​បញ្ចប់​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កើន​ឡើង​ពិន្ទុ​នេះ​តាម​រយៈ​​លទ្ធផល​ការ​ប្រកួត​​របស់​ក្លិប​កម្ពុជា​ គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញ​ក្រោន ​ដែល​មិន​ស្គាល់​បរាជ័យ​សោះ​​នៅ​​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​។ កាល​ពី​ចប់​ការ​ប្រកួត​សន្សំពិន្ទុ​ជុំ​ទី​២ ចំណាត់​ថ្នាក់​របស់​ក្លិប​កម្ពុជា​បាន​ឡើង​លើ​ឥណ្ឌូណេស៊ី ប៉ុន្តែ​​ក្រោយ​ចប់​ការ​ប្រកួត​ចុង​ក្រោយ​គឺ​ ឡើង​ឈរ​លើ​ហុងកុង​តែ​ម្តង។

លទ្ធផល ក្រុម​ភ្នំពេញ​ក្រោន បានស្មើ Dewa United ដោយ​លទ្ធផល ១-១,​ ​ឈ្នះក្រុម Shan United ៣-១ និង​​ឈ្នះ Tainan City ៣-២។ ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ SP Falcons ៣-០, ឈ្នះ Ezra FC ៣-០ និងស្មើ​ក្រុម Manila Digger ១-១ ដើម្បី​ឈរ​លើ​កំពូល​តារាង​ពូល D។

ការ​ប្រកួត ៣ លើក​របស់ ភ្នំពេញ​ក្រោន និង​ការ​ប្រកួត ៣ លើក​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង សន្សំពិន្ទុ​បាន​យ៉ាង​ច្រើន​ដើម្បី​បាន​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​៩ ដែល​ចំណាត់​ថ្នាក់​នេះ​ពី​មុន​គ្រប់​គ្រង​ដោយ​ ហុងកុង ​ដែល​បាន​ធ្លាក់​ទៅ​លេខ ១១ ហើយ​ ឥណ្ឌូណេស៊ី ក៏​បាន​ឡើង​​ទៅ​លេខ​១០។

សរុប​ទៅ​ ឆ្លង​កាត់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល កម្ពុជា មាន ២៤.៣៥០​ពិន្ទុ​ បាន​ឡើង​ឈរ​លើ ឥណ្ឌូណេស៊ី មាន ២៣.០៤៩​ពិន្ទុ និង ហុងកុង មាន ២២.៩៣៣​ពិន្ទុ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម