កីឡា
គ្រូបង្វឹកក្លឹប Johor ៖ ព្រះខ័នរាជ្យស្វាយរៀងជាក្រុមល្អ ប៉ុន្តែលោកជឿជាក់លើកូនក្រុម និងយុទ្ធសាស្ត្រដែលបានរៀបចំ
គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Johor ថាក្រុមរបស់កម្ពុជាគឺព្រះខ័នរាជ្យស្វាយរៀងជាក្រុមល្អមួយទាំងទម្រង់លេង និងកីឡាករគឺល្អ ប៉ុន្តែការប្រកួតស្អែកនេះលោកជឿជាក់លើកីឡាកររបស់លោក និងយុទ្ធសាស្ត្រដែលបានរៀបចំទុករួចហើយនេះ។

លោក XISCO MUNOZ
លោក XISCO MUNOZ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមុននេះថា ការប្រកួតជាមួយម្ចាស់ផ្ទះព្រះខ័នរាជ្យស្វាយរៀងស្អែកនេះអាចជាការប្រកួតតានតឹងមួយសម្រាប់ក្រុមលោក។ នេះជាការប្រកួតសំខាន់សម្រាប់ Johor ដើម្បីបញ្ជាក់ថាអាចឡើងទៅជុំបន្ត ដូច្នេះមិនត្រឹមជាការប្រកួតដើម្បីឡើងទៅវគ្គបន្តនោះទេក៏ជាការប្រកួតតំណាងប្រទេសម៉ាឡេស៊ី តំណាងឲ្យជាតិសាសន៍ម៉ាឡេស៊ីដូចគ្នា។

ក្រុមព្រះខ័នរាជ្យស្វាយរៀង
គ្រូបង្វឹករូបនេះបានបន្តទៀតថា មុនការប្រកួតនេះលោកបានសិក្សាស្វែងយល់រួចហើយចំពោះការលេងរបស់ក្រុមព្រះខ័នរាជស្វាយរៀង ដូច្នេះផែនការយុទ្ធសាស្ត្រគឺត្រូវបានរៀបចំរួចរាល់ហើយ។ លោកជឿជាក់លើសមត្ថភាពកូនក្រុម និងផែនការយុទ្ធសាស្ត្រដើម្បីស្វែងរកជ័យជម្នះក្នុងការប្រកួតស្អែកនេះ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
បញ្ជាក់ដែរថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវ Johor Darul Ta’zim ក្នុងវគ្គសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ ASEAN Club Championship។ ការប្រកួតនេះធ្វើឡើងនៅឯពហុកីឡដ្ឋានមរតកតេជោ ចាប់ពីម៉ោង ៧យប់តទៅ៕

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


